adverise with khmeread Centaur 1

នេះគឺជាមូលហេតុមួយដែលអ្នកគួរប្រុងប្រយ័ត្នពេលថតរូបស៊ែលហ្វី(Selfie)

    ប្រសិនបើ​អ្នក​ចង់ថតរូប​ផ្ទាល់ខ្លួនបង្ហោះ​តាម​បណ្តាញសង្គម​ យកល្អ​អ្នក​គួរ​ពិនិត្យ​មើល​វត្ថុ​នៅ​ជុំវិញ​ខ្លួន​របស់​អ្នកជាមុន​សិន​ បើមិន​ដូច្នេះ​ទេ អ្នក​អាចក្លាយ​ជា​ប្រធាន​បទ​ដែលគេនិទានតៗគ្នា​ ដើម្បី​​ដាស់តឿន​ដល់​​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ដទៃ​ទៀត​។

   អ្នក​ប្រើប្រាស់បណ្តាញសង្គម Instagram ម្នាក់​ឈ្មោះ Souriree_m ដែល​មាន​ឈ្មោះពិត ម៉ារី (Mary) គឺជា​អ្នករបាំ​រស់នៅប្រទេស​អ៊ីតាលី​។​ នាងបាន​ធ្វើឲ្យអ្នក​ប្រើប្រាស់​​បណ្តាញ​សង្គម Redditors ចាប់អារម្មណ៍​ខ្លាំង​ នៅពេល​នាង​បង្ហោះ​រូបភាព​មួយ​សន្លឹក​ ដែល​ក្នុង​រូបភាព​នោះ នាង​ហាក់ដូចជា​សត្វជើងបួនទៅវិញ ហើយ​នោះគឺជា​សត្វសេះមានក្បាលជាមនុស្ស។

   សត្វសេះមានក្បាលជាមនុស្ស​គឺជា​សត្វនៅក្នុង​រឿងព្រេង​បុរាណ​ក្រិក ដែលមានក្បាល​ ដៃនិងខ្លួន​ជា​មនុស្ស ប៉ុន្តែដងខ្លួន​ផ្នែកខាងក្រោម​​និង​ជើង​គឺ​ជា​សត្វសេះ។​

   ការដែល ម៉ារី ឈរថតហើយមាន​កៅអី​នៅពីក្រោយ​បែបនេះ ធ្វើឲ្យ​នាង​មើលទៅដូចជា​សត្វសេះ​មានក្បាលជាមនុស្សអីចឹង។

   រូបភាព​នេះ​ត្រូវគេចូលបើក​មើល​ជាង​១.០០០​ដង​ ហើយ​វាក៏ក្លាយជា​រឿង​និទាន​ដាស់តឿន​ចំពោះ​អ្នក​ថតរូបស៊ែលហ្វី​បង្ហោះ​តាម​ Instagram នាពេល​អនាគត​ផងដែរ៕

adverise with khmeread
ប្រភព៖ មីរឺ

មតិយោបល់