adverise with khmeread St 20160730 janroupskirt30 2482671

១-០! ចាប់​បុរស​ម្នាក់ លួច​ថត​ក្រោម​សំពត់​ខ្លី​កូនស្រី​គេ​

    ​បុរស​ម្នាក់​បាន​ឈរ​នៅ​ពីក្រោយ​ស្ត្រី​ម្នាក់​ក្នុង​ឈុត​សំពត់​ខ្លី ឡើងលើ​ជណ្ដើរយន្ត​នៅ​ផ្សារ​ទំនើប Jem នៅ​តំបន់ Jurong East ក្នុងប្រទេស​សិង្ហ​បុរី​។​

​    ​ខណៈដែល​មើល​មួយ​ភ្លែត​ជា​បុរស​ស្លូតបូត បុរស​ម្នាក់ទៀត​ក្នុង​ឈុត​ទាហានជើងទឹក​ស្រាប់តែ​ប្រទះឃើញ បុរស​ម្នាក់​នោះ​មាន​លាក់​កាមេរ៉ា​ទូរស័ព្ទ​មួយ​ក្នុង​ទស្សនាវដ្ដី ហើយ​ហាក់បីដូចជា​កំពុង​ថត​ក្រោម​សំពត់​ស្ត្រី​ម្នាក់​នោះ​។​

​    ​គាត់​ភ្លាមៗ​បាន​ស្រែក​ដាក់​បុរស​នៅលើ​ជណ្ដើរយន្ត​នោះ ដោយ​ប្រាប់​គាត់​ឱ្យ​បញ្ឈប់​នូវ​អ្វីដែល​គាត់​កំពុង​ធ្វើ​។​

​    ​ជនរងគ្រោះ​ស្លៀក​សិច​ស៊ី ដែល​ពាក់អាវ​ពណ៌​ខៀវ ចង​បូរ​នៅ​ក ហើយ​ស្លៀកសំពត់​ពណ៌​ត្នោត បាន​រត់ឡើង​ជណ្ដើរយន្ត​យ៉ាង​លឿន​។ ហើយ​បុរស​ដែល​ស្លៀកពាក់​ឈុត​ទាហាន​បាន​ស្រែកប្រាប់​អ្នកយាម​ដើម្បី​ចាប់គាត់​។​

​    ​ទូរស័ព្ទរ​បស់ជនស​ង្ស័​យ​ត្រូវបាន​គេ​រឹបអូស ហើយ​នារី​សិច​ស៊ី​ម្នាក់​នោះបាន​ស្នើ​សុំឱ្យ​ហៅ​ប៉ូលិស​ចាប់​បុរស​នោះ​។ ឧបទ្ទវហេតុ​កើតឡើង​នៅ​រង្វង់​ម៉ោង ១ និង ១៥ នាទី​រសៀល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕

ប្រភព៖ straitstimes

adverise with khmeread

មតិយោបល់