adverise with khmeread Untitled 1

មូល​ហេតុដែល​ប្រធានាធិបតី​ហ្វីលីពីន​ពាក់​ស្បែកជើង​ខុស​តម្រា និង​ស្លៀកពាក់​រយីក​រយាក​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​

    ​អំឡុង​ការសន្ទនា​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក John Kerry កាលពី​ថ្ងៃទី ២៧ កក្កដា កន្លងទៅនេះ លោក​ប្រធានាធិបតី​រូបនេះ​ហាក់​មាន​មោទនភាព​ណាស់​ក្នុងការ​បង្ហាញ​ស្បែក​ពណ៌​ត្នោត​ចាស់ ដែលជា​ស្បែកជើង​និមិត្តរូប​និយម​ពាក់​នៅ​ទីក្រុង​ម៉ានីល​។​

​     យោងតាម​ប៉ុស្តិ៍​ទូរទស្សន៍ ABS-CBN របស់​ហ្វីលីពីន មូលហេតុ​ដែល​គាត់​ពាក់​ស្បែកជើង​មិន​ផ្លូវការ​ក្នុង​ពិធី​ផ្លូវរដ្ឋ​នេះ ព្រោះ​វា​ជា​កាដូ​បាន​ពី​អ្នក​ផលិត​ស្បែកជើង​ដ៏​ចំណាន​ម្នាក់​ឈ្មោះថា Rolando de Guzman​។ ដោយ​ប្រកប​អាជីព​ដេរ​ស្បែកជើង​អស់ ៥៤​ឆ្នាំ លោក Guzman បាន​ដេរ​ស្បែកជើង​ជា​កាដូ​ពិសេស​សម្រាប់​លោក​ប្រធានាធិបតី Duterte ព្រោះ​គាត់​ជា​និមិត្តរូប​ដ៏​សំខាន់​របស់លោក​អ៊ំ​ដេរ​ស្បែកជើង​នោះ​។ 

​    ​ហើយ​មូល​ហេតុដែល​លោក​ពាក់អាវ​ប្រពៃណី​ដែល​មើលទៅ​រាង​រយីក​រយាក​គ្មាន​សណ្តាប់ធ្នាប់​ពេល​ទទួល​លោក Kerry ព្រោះ​អាវ​នោះ​ស៊ីគ្នា​ជាមួយ​ស្បែកជើង ហើយ​វា​ក៏​ស្របទៅនឹង​បំណង​របស់លោក Duterte ដែល​ចង់ឱ្យ​ប្រជាជន​កុំ​ស្លៀកពាក់​ហ៊ឺហា​ថ្លៃៗ​ពេក ដើម្បី​សន្សំសំចៃ​សេដ្ឋកិច្ច​គ្រួសារ​និង​ជាតិ​៕

​ប្រភព​៖ ABS-CBN

adverise with khmeread

មតិយោបល់