adverise with khmeread 1

វេ​ប​សាយ Reddit សួរ​សំណួរ​ដូចគ្នា​ទៅ Obama និង Trump ចម្លើយ​នឹងធ្វើ​ឱ្យ​អ្នក​ដាច់​ផ្ងារ​!!!

    ​កាលពី​ថ្ងៃ​ពុធ លោក Donald Trump បាន​ចូលរួម​កម្មវិធី​ឆ្លើយ​សំណួរ​មួយ​នៅលើ​វេ​ប​សាយ Reddit ដែលមាន​ឈ្មោះថា  "Ask Me Anything" (​សួរ​ខ្ញុំ​អ្វី​ក៏បាន​) ក្នុងនោះ​លោក​ត្រូវបាន​គេ​សួរថា តើ​លោក​នឹងធ្វើ​អ្វីខ្លះ​ដើម្បី​បញ្ចប់​ឥទ្ធិពល​ទឹក​លុយ​ក្នុង​នយោបាយ​?

​    ​សំណួរ​នេះ​ធ្លាប់​សួរ​លោក Obama កាលពី​បួន​ឆ្នាំមុន​ម្តង​រួចមកហើយៗ​កាលណោះ លោក Obama បាន​ឆ្លើយ​យ៉ាង​ដូច្នេះ​៖ 
​    ​
​    ​"​លុយ​តែង​ជា​កត្តា​មួយ​នៅក្នុង​នយោបាយ ប៉ុន្តែ​យើង​កំពុង​មើលឃើញ​រឿង​ថ្មី​មួយ​នៅក្នុង​លំហូរ​មូលប្បទានប័ត្រ ៧ និង ៨ ខ្ទង់​ខុសច្បាប់ ដែល​ភាគច្រើន​មិន​បញ្ចេញ​តួលេខ បាន​ហូរ​ចូលទៅ​គណៈកម្មាធិការ​សកម្មភាព​នយោបាយ (PAC)​។ វា​ជាការ​គំរាមកំហែង​មួយ​ដែល​អាច​លប់​លើ​ដំណើរការ​នយោបាយ​ក្នុង​រយៈពេល​វែង និង​ដកចេញ​នូវ​សំឡេង​របស់​ពលរដ្ឋ​សាមញ្ញ​។ យើង​ត្រូវតែ​ចាប់ផ្តើម​អនុម័ត​ច្បាប់​ស្តីពី​ការបង្ហាញ​ខ្ទង់​ទឹកប្រាក់ ដែល​បាន​សរសេរ និង​បានទទួល​ការគាំទ្រ​រួចហើយ​ក្នុង​សភា ដើម្បី​បង្ខំ​ឱ្យ​បង្ហាញមុខ​នរណា​ឱ្យប្រាក់​ទៅ​នរណា​។ យើង​ក៏​គួរ​អនុម័ត​ច្បាប់​ហាមឃាត់​កញ្ចប់​ប្រាក់​សម្រាប់​រួមចំណែក​ដល់​យុទ្ធនាការ​បោះឆ្នោត​ដែល​បាន​ពី​ក្រុម​អ្នក Lobby ដែរ​។ ក្នុង​រយៈពេល​វែង ខ្ញុំ​គិតថា យើង​ត្រូវតែ​ពិចារណា​ឱ្យ​ល្អិតល្អន់​ក្នុងការ​បំផុស​ដំណើរការ​កែប្រែ​ច្បាប់​ធម្មនុញ្ញ​ដើម្បី​បដិសេធ​អង្គការ​អភិរក្សនិយម Citizens United​។ បើទោះជា​ដំណើរការ​កែប្រែ​ច្បាប់​ធម្មនុញ្ញ​មិនបាន​សម្រេច ក៏​វា​អាច​គូសបញ្ជាក់​ឱ្យ​យើង​ឃើញ​ពី​ឥទ្ធិពល​របស់ PAC និង​ជួយ​ដាក់​សម្ពាធ​ឱ្យមាន​ការផ្លាស់ប្តូ​រដែរ​"​។ 

​    ​លោក Trump វិញ​បាន​ឆ្លើយ​យ៉ាង​ដូច្នេះ​៖ "​កុំឱ្យ Hillary Clinton ដែល​មិន​ស្មោះត្រង់​ចូលក្នុង​សេត​វិមាន​ឱ្យសោះ​"​។ 

​    ​សម្តី​របស់លោក​បានធ្វើ​ឱ្យ​អ្នកចូលរួម​សួរ​សំណួរ​ទាល់គំនិត មិនដឹងថា​ត្រូវ​សួរ​អ្វី​តទៅទៀត​ទេ បើ​គាត់​ឆ្លើយ​បែបៗ​នេះ​៕

adverise with khmeread
ប្រភព៖ Independent

មតិយោបល់