adverise with khmeread 1

ព័ត៌មាន​រូបភាព​៖ សង្គ្រាម​ប្រឆាំង​ឧក្រិដ្ឋកម្ម​នៅ​ហ្វីលីពីន​ធ្វើឱ្យ​គុក​កាន់តែ​ចង្អៀត និង​អ្នកស្លាប់​ក៏​កាន់តែច្រើន​

    ​ទណ្ឌិត​ឈ្មោះ Mario Dimaculangan បន្ទោរ​បង់​ក្នុង​បង្គន់​មួយ​ជាមួយ​អ្នកទោស ១៣០ នាក់​ផ្សេងទៀត​ក្នុង​គុក​ដ៏​ចង្អៀត​បំផុត​មួយ​នៅ​ហ្វីលីពីន ហើយ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង នៅពេល​ប៉ូលិស​បានធ្វើ​សង្គ្រាម​ដ៏​ភ្ញាក់ផ្អើល​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​។ 

​    ​កងកម្លាំង​សន្តិសុខ​បានសម្លាប់​មនុស្ស​រាប់រ​យ​នាក់ និង ឃុំខ្លួន​រាប់ពាន់នាក់​ក្នុង​រយៈពេល​តែ ១ ខែ ខណៈដែល​ពួកគេ​អនុវត្តតាម​បញ្ជា​របស់​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដែល​និយាយថា អាទិភាព​ទីមួយ​ក្នុងការ​ចាប់ផ្តើម​អាណត្តិ ៦ ឆ្នាំ​របស់លោក​គឺ​លុបបំបាត់​គ្រឿងញៀន​ឱ្យ​អស់ពី​ក្នុងសង្គម​។ 

​    ​ហើយ​ទិដ្ឋភាព​ស្រស់ៗ​នៃ​ការសម្លាប់​ជនសង្ស័យ​ជាច្រើន​ក៏បាន​បង្ហាញ​ជា​សាធារណៈ​ផងដែរ​៕

adverise with khmeread
ប្រភព៖ Telegraph

មតិយោបល់