adverise with khmeread 0

ទាំងនេះ​ជា​បន្លែ​ដាំ​ម្តង ដុះ​ឡើងវិញ​ជា​រៀងរហូត​!

    ​ការដាំ​បន្លែ​ក្នុងផ្ទះ​អាច​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន ហើយ​អ្នកនឹង​មិនចាំបាច់​ទៅ​ផ្សារ​ញឹកញាប់​រកមើល​ប​ន្លែ​ទាំងអស់​នោះទេ​។ អ្នក​ត្រូវ​ចំណាយពេល​ដើម្បី​ដាំ​បន្លែ​ខ្លួនឯង ប៉ុន្តែ​អ្នកនឹង​សន្សំ​លុយ​បាន​ច្រើន ហើយ​រឿង​សំខាន់​ដែល​អ្នក​ត្រូវធ្វើ​គឺ​ត្រូវ​ស្រោច​ទឹក​គ្រប់គ្រាន់ និង រក​កន្លែង​មាន​ពន្លឺ​ឱ្យ​វា​។ 

​    ​ខាងក្រោម​នេះ​ជា​ប្រភេទ​បន្លែ​ដែល​ដាំ​ម្តង ដុះ​ឡើងវិញ​ជា​រៀងរហូត​៖

​    ​១. ស្ពៃជើងទា​
​    ​ជ្រលក់​ឫស​ស្ពៃជើងទា​ក្នុង​ទឹក ហើយ​យកទៅ​កប់​នៅ​កន្លែង​ដែលមាន​ពន្លឺ​គ្រប់គ្រាន់​។ ទុកចោល ១ ទៅ ២ សប្តាហ៍ សឹម​យ​កវាម​កដាំ​ក្នុង​ផើង​។ 

​    ​២. សាឡា​ត់​សង​
​     ត្រាំ​គល់​សាឡា​ត់​សង​កន្លះ​អ៊ី​ញ​ក្នុង​ទឹក ហើយពីរ​បី​ថ្ងៃក្រោយ​ស្លឹក​និង​ឫស​នឹង​ចាប់ផ្តើម​ដុះ​។ បន្ទាប់មក​យក​វា​ទៅ​កប់​ក្នុង​ដី​។ 

​    ​៣. ការ៉ុត​
​    ​ត្រាំ​ក្បាល​ការ៉ុត​ក្នុង​ចាន​ដែលមាន​ទឹក​បន្តិច ហើយ​យក​វា​ដាក់ឱ្យ​ត្រូវ​ថ្ងៃ​។ បន្ទាប់មក​ពីរ​បី​ថ្ងៃ​សឹម​យកមក​ដាំ​ក្នុង​ដី​។ 

​    ​៤. ស្ពៃ​ចិន ឬ ខិ​ន​ឆាយ​ធំ (Celery)
​    ​កាត់​គល់​ស្ពៃ​ដាក់​ក្នុង​ចាន​មួយ ហើយ​ដាក់ឱ្យ​ត្រូវ​ពន្លឺព្រះអាទិត្យ​។ ទុកចោល ៣ ថ្ងៃ​ស្លឹក​ថ្មី​នឹង​ចាប់ផ្តើម​ដុះ បន្ទាប់មក​យក​វា​ទៅ​ដាំ​ក្នុង​ដី​។ 

​    ​៥. ខ្ទឹមស 
​    ​ពេល​ពន្លក​ថ្មី​ចាប់ផ្តើម​ដុះ​ចេញពី​កំពឹស​ខ្ទឹម ដាក់​វា​នៅក្នុង​ផើង​ស្រោច​ទឹក​បន្តិច​។ ប៉ុន្មាន​ថ្ងៃក្រោយ ចាំ​យក​វា​ទៅ​ដាំ​នៅ​ដី​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់