adverise with khmeread 1

ជាមួយ​រូបមន្ត​នេះ លោកអ្នក​អាច​គាស់​យក​វិធី​ធ្វើ​ចាហួយត្នោត​ថ្មី ដែល​ខ្មែរ​យើង​ធ្លាប់​និយម​មុន​សម័យ​សង្គ្រាម

    ​+​គ្រឿងផ្សំ​៖
​    ​- ទឹកស្អាត​២​ពែង​កន្លះ (១​ពែង​ចំណុះ​២៥០​មិ​ល្លី​លីត្រ​)
​    ​- ម្សៅ​ចាហួយ ១ ស្លាបព្រា​បាយ​
​    ​-​ត្នោត​ទុំ​២​ផ្លែ​
​    ​-​ស្ករស​
​    ​-​អំបិល​បន្តិច​
​    ​-​ខ្ទិះដូង​

​    ​+​វិធី​ធ្វើ​
​    ​១. ដំបូង​យើង​ត្រូវ​ចិត​សំបក​ត្នោត​ទុំ​រួច​យក​ផ្នែក​ពណ៌​លឿង​ច្របាច់​ជាមួយ​ទឹកស្អាត​។ ហើយ​យក​ក្រណាត់​ច្រោះ​ច្របាច់​យក​កាក​ចេញ​។​
​    ​២. លាយ​ម្សៅ​ចាហួយ​ជាមួយ​ទឹក​ទុក​ដោយឡែក​សិន​។ ដាំទឹក​២​ពែង​កន្លះ​ឱ្យ​ពុះ​នៅក្នុង​ឆ្នាំង​រួច​ចាក់ទឹក​ដែល​លាយ​ជាមួយ​ម្សៅ​ចាហួយ​ចូល​។​
​    ​៣. បន្ទាប់មក​ត្រូវយក​ទឹកត្នោត​ទុំ​ដែល​ច្របាច់​រួច​យកមក​ចាក់​ចូល​ឆ្នាំង​បន្ថែមទៀត រួច​ដាក់​ស្ករស​តាម​ចំណូលចិត្ត និង​អំបិល​បន្តិច​។​
​    ​៤. ហើយ​ចាក់​ចូលទៅ​កែវ​ឬ​ថាស​ជ្រុង​ឬ​ថាស​មូល​ឱ្យ​ត្រជាក់ រួច​កាត់​ជា​ដុំៗ​ដាក់​ទៅក្នុង​ចាន​បន្ថែម​ជាមួយ​ផ្លែ​មាន​ឬ​ផ្លែឈើ​ដ​ទែ​ទៀត​ក៏បាន​ដើម្បី​បង្កើន​រសជាតិ​ហើយ​ដាក់​ខ្ទិះដូង​ជាការ​ស្រេច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់