adverise with khmeread Maxresdefault

រឿង​ថ្មី The Great Wall ដែលមាន​លី​តៅ​ហួ​សម្តែង​ជាមួយ​តួ​អាមេរិក រង​ការរិះគន់​ចាស់ដៃ​ពី​សំណាក់​តារា​ស្រី Constance Wu

    ​តារា​សម្តែង​ដ៏​ល្បី​នៅក្នុង​រឿង​ភាគ Fresh Off the Boat កញ្ញា Constance Wu បាន​រិះគន់​តួឯក​នៅក្នុង​រឿង The Great Wall គឺ​លោក Matt Damon ដោយ​លើកឡើងថា រឿងនេះ​បានបង្ហាញ​ពី​ការប្រកាន់​ពណ៌​សម្បុរ​និង​មើលស្រាល​វីរបុរស​ចិន ដោយ​ដាក់​តួ​អឺរ៉ុប​ស្បែក​សមក​សម្តែង​ជា​វីរបុរស​ចិន​។​

​    ​នាង​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃ​សុក្រ​ថា "​យើង​ត្រូវតែ​បញ្ឈប់​គំនិត​ប្រកាន់​ពណ៌​សម្បុរ ដែលថា​មានតែ​បុរស​ស្បែក​ស​អាចជួយ​សង្គ្រោះ​ពិភពលោក​បាន​។ វីរបុរស​យើង​មើលទៅ​ដូច ម៉ា​ឡា​ឡា​, មហា​ត្មៈ​គ​ន្ធី និង​ម៉​ង់​ដេ​ឡា​ច្រើនជាង​"​។​

​    ​ខ្សែភាពយន្ត ដែល​ផលិតឡើង​ដោយ​ផលិតកម្ម Legendary និង Universal នេះ​និយាយ​អំពី​ដំណាល​រឿង​នៅឯ​មហា​កំផែង​ចិន ខណៈ​ក្រុម​អ្នក​ចម្បាំង​ដ៏​ខ្លាំងក្លា​មួយក្រុម​បាន​រួមដៃគ្នា​ដើម្បី​បញ្ឈប់​និង​កម្ទេច​សត្វ​ចម្លែក​។ នាង Wu តារា​អាមេរិក​ដើមកំណើត​តៃវ៉ាន់ ហៅ​ការសម្តែង​របស់ Damon ថា​ជា "​វីរបុរស​លម្អៀង​"​។​

​    ​នាង​ក៏បាន​រិះគន់​ផងដែរ​ចំពោះ​គំនិត​ដែលថា មានតែ​តារា​ស្បែក​ស​ទេ​ទើប​អា​ចរក​ចំណូល​លក់​សំបុត្រ​បាន​ច្រើន​។ 

​    ​ក្នុង​ខ្សែភាពយន្ត​នេះ​មានការ​ចូលរួម​សម្តែង​ដោយ​លោក Damon និង Willem Dafoe ព្រមទាំង​តារា​ល្បី​របស់​ចិន​គឺ​លោក លី​តៅ​ហួ (Andy Lau), Zhang Hanyu និង​លោក Eddie Peng​។​

​    ​រឿង The Great Wall នឹង​ចា​ក់ប​ញ្ជាំ​ង​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ង​ស​ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៧៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់