adverise with khmeread Untitled 1

នៅចាំ JoJo ទេ​? នាង​ត្រឡប់មកវិញ​ស្រាត​អស់រលីង​ក្នុង​បទ​ចម្រៀង​ថ្មី ប៉ុន្តែ​ក្មេង​អាយុ​ក្រោម ១៨ ក៏​អាច​មើល​បានដែរ ព្រោះ​គេ​ថត​បាំង​អស់ហើយ​

    ​នៅចាំ​តារាចម្រៀង​អាមេរិក JoJo ទេ​? តារាចម្រៀង​ស្រី​រូបនេះ​បាន​មានឈ្មោះ​ល្បីល្បាញ​នៅពេល​នាង​បង្ហាញមុខ​ដំបូង​កាលពី​ឆ្នាំ ២០០៤ ជាមួយ​បទ​ចម្រៀង​ទោល Leave (Get Out)​។​

​    ​បន្ទាប់ពី​មាន​បញ្ហា​ជម្លោះ​ជាមួយ​ផលិតកម្ម​ចម្រៀង​ហើយ​បាត់​មុខ​អស់​មួយរយៈ​ធំ ឥឡូវ JoJo បាន​វិលត្រឡប់​មកវិញហើយ​។ 

​    ​លើក​នេះ JoJo វិលត្រឡប់​មកវិញ​ជាមួយ​បទ​ចម្រៀង​ចំណងជើង​ញាក់សាច់ F*** Apologies ដោយ​ច្រៀង​ជាមួយ​តារា Rap អាមេរិក Wiz Khalifa​។​

​    ​នៅក្នុង​ការវិលត្រឡប់​មកពី​ភព​សិល្បៈ​ម្តងទៀត​នេះ​បន្ទាប់ពី​បាត់​មុខ​មួយឆ្នាំ​ជាង តារាចម្រៀង​វ័យ ២៥ ឆ្នាំ​រូបនេះ​បាន​ប្រើ​ស្ទីល​ថ្មី​នៅក្នុង​បទ​ចម្រៀង F*** Apologies ដោយ​ប​ង្អូ​តរាង​ទាំងអស់​ដោយ​គ្មាន​ខោអាវ​នោះឡើយ​។ ទោះយ៉ាងណា កាមេរ៉ា​នឹងមិន​ផ្តិត​យក​ឈុត​នោះ​លម្អិត​នោះទេ​។​

​    ​អាល់​ប៊ុ​ម​ទី​បី​របស់ JoJo ដែលមាន​ចំណងជើង​ថា Mad Love នឹង​ចេញផ្សាយ​ជា​ផ្លូវការ​នៅក្នុង​ខែតុលា​ខាងមុខនេះ​៕

 

adverise with khmeread
ប្រភព៖ Daily Star

អ្នកនឹងចូលចិត្ត

មតិយោបល់