adverise with khmeread Queenie chu

Queenie Chu បដិសេធការត្រូវគ្នាឡើងវិញជាមួយមិត្តប្រុស

          តារា​ស្រីហុងកុង Queenie Chu និទានរឿងប្រាប់ក្មេងៗ​ អំឡុង​កម្មវិធី​ពិព័រណ៍ ហើយ​ជឿថា ការអាន​សៀវភៅពិតជា​ផ្តល់​ប្រយោជន៍​ដល់​កុមារនៅពេល​ពួកគេ​ធំ​ឡើង។

          អំឡុងកម្មវិធីនោះដែរ Queenie Chu បាន​បដិសេធ​ការជានាជាមួយនឹង​អតី​ត​គូស្នេហ៍​របស់នាង​គឺលោក Eddie Pang ហើយបាននិយាយថា “យើងទទួល​ទាន​​​អាហារ​ពេលល្ងាចដូចជាមិត្តភក្តិធម្មតានិង​ជា​ដៃគូការងារតែប៉ុណ្ណោះ”។

          នៅពេលសួរនាំថា តើអាចមានឱកាស​ត្រូវគ្នា​ឡើងវិញ​ឬយ៉ាងណានោះ នាងបាន​និយាយថា វាពិតជា​ពិបាក​និយាយណាស់ ហើយ​នៅពេល​នេះ នាងកំ​ពុង​​សិក្សាអំពី​ធម៌ព្រះពុទ្ធ”។

          Queenie បាន​បន្ថែម​ថា នាងនឹងជជែ​ក​អំពីរឿងសាសនាជាមួយ Eddie ហើយ​បច្ចុប្បន្ន​ កំពុង​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើ​ការងារ​របស់នាង៕

adverise with khmeread
ប្រភព៖ asianpopnews

អ្នកនឹងចូលចិត្ត

មតិយោបល់