adverise with khmeread Sergio 13

សឺជីអូ អាក្វេរ៉ូ គ្រោងបន្តកិច្ចសន្យាជាមួយស៊ីធី

          ម៉េនឆេស្ទ័រ ស៊ីធី​នឹង​បញ្ជាក់ពី​ការចុះកិច្ច​សន្យា​ថ្មី​របស់​ខ្សែប្រយុទ្ធ Sergio Aguero មុន​ចាប់ផ្តើម​រដូវ​កាល​ថ្មី ហើយ​បាន​ត្រៀម​ខ្លួន​ផ្តល់​កិច្ច​សន្យា​ប្រសើ​រ​ជាងមុន​ដល់​កីឡាករ Fernandinho ផងដែរ ។

          អាក្វេរ៉ូ នឹងបន្តអនាគតជាមួយ​ក្លឹប​នេះរហូត​ដល់​ឆ្នាំ​២០១៩ ប៉ុន្តែ​គេជឿថា ការបន្តកិច្ចព្រមព្រៀងនេះ​ត្រូវ​បាន​ឯ​ក​ភាព​ជា​គោល​ការណ៍​កាល​ពី​ខែ​មករារួច​ហើយ។

          ខ្សែប្រយុទ្ធ​អាហ្សង់ទីនវ័យ២៨​ឆ្នាំរូបនេះ​ ដែល​រក​បាន​គ្រាប់បាល់​ដំបូង​​ក្រោម​ការដឹកនាំ​របស់​លោក​ ប៉េប ហ្គាឌីអូឡា (Pep Guardiola) អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Borussia Dortmund នៅ​ខេត្ត Shenzhen នោះ បាននិ​យា​យ​ថា ខ្លួន​ចង់ត្រឡប់​ទៅ​ក្លឹប​ចាស់ Independiente នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​អាជីព​របស់ខ្លួន។

          Aguero បាន​ក្លាយជា​កីឡាករសំខាន់​នៅ​ពហុកីឡាដ្ឋាន Etihad ចាប់តាំងពី​ផ្ទេរមក​ពីក្លឹប Atletico Madrid ក្នុងតម្លៃ​៣៨​លាន​ផោន​កាល​ពីឆ្នាំ​២០១១ ហើយ​ស៊ីធី​ចង់រក្សា​កីឡាកររូបនេះ​ឲ្យ​បាន​យូរ​តាម​ដែល​អាចធ្វើ​ទៅ​បាន​ ខណៈ​ពេល​កីឡាករ​រូបនេះនៅតែជាខ្សែប្រយុទ្ធ​ម្នាក់ក្នុងចំណោម​ខ្សែ​ប្រយុទ្ធ​កំពូល​របស់ពិភពលោក៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់