adverise with khmeread 36bb7f2c00000578 3716156 image a 31 1469909445846

Zlatan Ibrahimovic បង្ហាញខ្លួន​ដំបូង​ឱ្យ Man Utd ចំណាយពេល​មិន​ដល់ ៤ នាទី រកបាន​គ្រាប់​ទីមួយ​

    ​សូម្បីតែ Eric Cantona និង Cristiano Ronaldo ក៏​មិនអាច​រក​គ្រាប់​បាល់​ដំបូង​សម្រាប់​បិសាច​ក្រហម Manchester United បាន​យ៉ាង​ឆាប់រហ័ស​បំផុត​ដូចជា Zlatan Ibrahimovic ដែរ​ក្នុង​ទីក្រុង Gothenburg កាលពី​យប់​ថ្ងៃ​សៅរ៍​នេះ​។​

​    ​ស្តេច​បាល់ទាត់​របស់​ស៊ុយអែត​រូបនេះ​បាន​ចំណាយពេល​ត្រឹមតែ​រយៈពេល ៣​នាទី​និង​១៥​វិនាទី​ប៉ុណ្ណោះ ដើម្បី​ស្វែងរក​គ្រាប់​បាល់​ដំបូង​របស់ខ្លួន​ក្នុងការ​បង្ហាញ​មុខជា​លើកដំបូង​សម្រាប់​បិសាច​ក្រហម ជាមួយនឹង​គ្រាប់​បាល់ "​ស៊ី​ហ្សូ​" មិនអាច​បំភ្លេច​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ចូល​ទី​យ៉ាង​ស្អាត​ជូន​ជា​កាដូ​សម្រាប់ Jose Mourinho ខណៈដែល​បិសាច​ក្រហម​បានបញ្ចប់​លទ្ធផល​ដ៏​ត្រ​ជះ​ត្រចង់ ៥-២ ទៅលើ Galatasaray ។​

​    ​អាយុ​គ្រាន់តែ​តួលេខ​ប៉ុណ្ណោះ​សម្រាប់​ខ្ញី​ចាស់​វ័យ ៣៤​ឆ្នាំ​រូបនេះ ខណៈ​បច្ចេកទេស​ប្រចាំត្រកូល​របស់គាត់​នៅតែ​រក្សាបាន​យ៉ាង​ល្អឥតខ្ចោះ តោះ​កុំ​បង្អ់​យូរ​ទៅ​មើល​គ្រាប់​បាល់​ដ៏​អស្ចារ្យ​មួយ​នោះ​ទាំងអស់គ្នា​!៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់