adverise with khmeread Manchester united unveil new white third kit

Manchester United បង្ហាញ​អាវ​ក្រៅ​ទឹកដី​ឈុត​ទី​បី​គួរ​ចង់​ពាក់​

    ​Manchester United បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ជាមួយនឹង​ឯកសណ្ឋាន​ទី​បី​ពណ៌​សរ​បស់​ពួកគេ​សម្រាប់​រដូវ​កាល ២០១៦-១៧ ដែល​បាន​បំផុសគំនិត​ជាថ្មី​ម្តងទៀត​នៃ​កេរ្តិ៍មរតក​របស់​ក្លឹប ដោយ​ពួកគេ​បានបង្ហាញ​វា​ជា​លើកដំបូង​ក្នុងជំនួប​ជាមួយ Galatasaray កាលពី​ម្សិលមិញ​នេះ​។​

​    ​កីឡាករ​កាក់​អាវ​លេខ ៩​ថ្មី Zlatan Ibrahimovic បានបង្ហាញ​ខ្លួន​ជា​អ្នក​ម៉ូ​ដែល​សម្រាប់​បង្ហាញ​ម៉ូត​អាវ​ថ្មី​នេះ​រួមជាមួយ​កីឡាករ​ដែល​បានផ្តល់​លេខ​សំណព្វ​មួយ​នេះ​ទៅដល់​គាត់  គឺ Anthony Martial រួម​នឹង Morgan Schneiderlin, ប្រធាន​ក្រុម Wayne Rooney និង Luke Shaw សម្រាប់​ការ​ផ្តិត​យក​រូបភាព​ផ្សព្វផ្សាយ​ឈុត​ថ្មី​របស់​ពួកគេ​។​

​    ​ឯកសណ្ឋាន​ទាំងអស់​របស់​បិសាច​ក្រហម​ក្នុង​រដូវ​កាល​នេះ បានរួម​ជា​បញ្ចូល​ជាមួយនឹង​ប្រវត្តិសាស្ត្រ​ដ៏​មាន​មោទនភាព​របស់​ពួកគេ​ផងដែរ​៕ 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់