adverise with khmeread A412f1ff 3497 4906 9d1a f8b59c44d861

លេងសើច​ជាមួយ​ពស់វែកក្របី​....​ពស់​ខាំ​ស្លាប់​

    កណ្តាល ៖ បុរស​ម្នាក់​រងគ្រោះ​ដល់​ស្លាប់​ដោយសារ​ពស់វែកក្របី​ខាំ (​ចឹក​ស្លាប់​)​ នា​ថ្ងៃទី​៣០ ​កក្កដា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៥ ​និង​៣០​នាទី​ នៅ​ចំណុច​ក្រុម​វៀតណាម ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ដាំង យ៉ាំង​វិ​ន ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ ជន​​ជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​មុខរបរ​នេសាទ​ត្រី (​ស្លាប់​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ ​និង​ពេលវេលា​ដូចខាងលើ ឈ្មោះ​ខ្វាម ក្វាងស៊ីង ​ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ​ ជនជាតិ​វៀតណាម​ មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​លក់ដូរ បានឃើញ​ពស់វែកក្របី វារ​កាត់​ដី​ឡូ​តិ៍​របស់ខ្លួន ក៏យក​ដំបង​វាយ​ចំនួន៣​ដំបង។​

    ពេលនោះ​ជនរងគ្រោះ​ឃើញ បាន​ចូលទៅ​ចាប់​ពស់​ចង និង វះ​ពោះ យក​ឈាម រួច​ក៏ស្រាយចំណង ដោយ​យក​ដែក​ដង្កាប់ វាយ​ក្បាល​ពស់​៣​ដង ហើយ​កាន់​ជ្រ​ ល លេង​ជាមួយ ឈ្មោះ ឌិន យ៉ាំង​សាង ភេទ​ប្រុស ​អាយុ២៨​ឆ្នាំ ជនជាតិ​វៀតណាម ​មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​ពេលនោះ​ពស់​ស្រាប់តែ​សត្វ​ពស់​បើក​វែក​រួច​ខាំ​ដៃ​ជនរងគ្រោះ​ខាងស្តាំ។​

    បន្ទាប់មក ក្រុម​គ្រួសារបាន យកទៅ​គ្លីនិក​ឯកជន ដើម្បី​សង្គ្រោះ ម្ចាស់​គ្លីនិក​ប្រាប់​ឱ្យ​យក​​ទៅ​ពេទ្យ​ស្រុក តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ។ ចំណែក​ពស់​ត្រូវបានឈ្មោះ​ ខ្វាម ក្វាង​ស៊ី​ង ​យកទៅ​បោះចោល​ក្នុង​ទឹកទន្លេ​បាត់។​

    ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុ​ស្តិ៍ អាជ្ញាធរ​មូលដ្ឋាន គ្រូ​ពេ​ទ​ប្រចាំ ឃុំ​និង​ក្រុមគ្រួសារ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​សាកសព និង​បាន​ទទួលស្គាល់ថា​សព​ស្លាប់​ដោយសារ​ពស់​ខាំ​ពិតប្រាកដ​មែន។ ​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

adverise with khmeread

មតិយោបល់