adverise with khmeread Chelsea v liverpool international champions cup

អ្នកចាំទី​ដៃ​ថ្មី​របស់ Liverpool ទើប​ចូល​លេង​ដំបូង ប្រេះ​ឆ្អឹង​ដៃ​

    ​អ្នកចាំទី​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ​ចំណូល​ថ្មី Loris Karius បាន​រងរបួស​ប្រេះ​ឆ្អឹង​ដៃ​របស់គាត់ ក្នុងអំឡុង​ការប៉ះទង្គិច​ជាមួយ​មិត្ត​រួម​ក្រុម​ខ្លួន​។​

​    ​តារាបាល់ទាត់​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​តម្លៃ​ខ្លួន ៤,៧​លាន​ផោន​ពី Mainz រូបនេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​ចាប់ផ្តើម​រដូវ​កាល​ថ្មី​នាពេលខាងមុខ​ក្នុងនាម​ជា​អ្នក​ពាក់អាវ​លេខ ១​ថ្មី​របស់​ហង្ស​ក្រហម ប៉ុន្តែ​បច្ចុប្បន្ន​គាត់​នឹង​ខកខាន​ការប្រកួត​សម្រាប់​រយៈពេល​ពីរ​ខែ​បន្ទាប់​។​

​    ​Karius បានទទួល​រងរបួស​ក្នុងអំឡុង​ជំនួប​មិត្តភាព​ជាមួយ​តោ​ខៀវ Chelsea ក្នុង​ទីក្រុង Pasadena កាលពី​យប់​ថ្ងៃ​ពុធ​កន្លងទៅ ពេលដែល​គាត់​ប៉ុនប៉ង​ដោល​បាល់​ចេញពី​តំបន់​គ្រោះថ្នាក់ ហើយ​បាន​បណ្តាលឱ្យ​កណ្តាប់ដៃ​របស់គាត់​ផ្ទប់​ជាមួយនឹង​ការ​ហក់​តែ​តរបស់​មិត្ត​រួម​ក្រុម​ខ្លួន Dejan Lovren​។​

​    ​វា​គឺជា​រឿង​ស៊យ​បំផុត​សម្រាប់​កីឡាករ​រូបនេះ​ខណៈដែល​គាត់​កំពុង​ព្យាយាម​ប៉ុនប៉ង​បង្កើត​ស្នាដៃ​ដើម្បី​ក្តាប់​យក​តំណែង​ក្នុង​ទឹកដី Anfield ប៉ុន្តែ​សម្រាប់​អ្នកចាត់ការ​ទូទៅ​លោក Jurgen Klopp នៅតែ​ផ្តល់​ទំនុកចិត្ត​ដ៏​មុតមាំ​ដល់​អ្នកចាំទី​វ័យ ២៣​ឆ្នាំ​រូបនេះ​ថា​គាត់​នឹង​អាច​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ក្នុងនាម​ជា​ជម្រើស​ដំបូង​របស់គាត់​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់