adverise with khmeread 80be9188 d788 4d38 be2b d8efc3abf0f5

ប្រសិន​មិនបាន​ប្រមូល​ទុក​....​តើ​វា​នឹងមាន​រឿង​អ្វី​កើតឡើង​?

    កណ្តាល ៖ ប្រជាពលរដ្ឋ​ក្នុងស្រុក​ខ្សាច់កណ្តាល បានផ្តល់ ព័ត៌មាន​អំពី​យុទ្ធ​ភ័​ណ្ឌ​គ្រាប់​មិនទាន់​ផ្ទុះ UXO សរុប​ចំនួន​០៨​គ្រាប់ ដល់​សមត្ថកិច្ច​ដើម្បី​យកចេញ​ពី​ភូមិដ្ឋាន​របស់​ពួកគាត់ ចៀសវាង​មាន​គ្រោះថ្នាក់​ជាយថាហេតុ​កាលពី​ថ្ងៃទី​៣០​ កក្កដា ​ឆ្នាំ​២០១៦ ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ខ្សាច់កណ្តាល។​

    សមត្ថកិច្ច​និយាយថា ប្រភេទ​គ្រាប់​ទាំងនោះ​រួមមាន ៖ គ្រាប់ M381 ចំនួន០១គ្រាប់​,​ គ្រាប់ផ្លោង 105mm  ចំនួន០៣គ្រាប់, ​គ្រាប់​ត្បាល់ 81mm ចំនួន០៤គ្រាប់​ ហើយ UXO ទាំងអស់​។​

    មន្ត្រី​មាន​សមត្ថកិច្ច​បានធ្វើកា​រ​ប្រមូល តាម​គោលដៅ យកមក​រក្សាទុក​កន្លែង មាន​សុវត្ថិភាព ក្នុងនោះ​៖១.​ប៉ុស្តិ៍​រដ្ឋបាលស្វាយជ្រុំ ចំនួន០១គ្រាប់, ២.​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​លួង ចំនួន០៣គ្រាប់, ៣.​ប៉ុស្តិ៍​រដ្ឋបាល​កោះ​ឧកញ៉ា​តី​ ចំនួន០៣គ្រាប់, ៤.​នៅ​អធិការដ្ឋាន ចំនួន០១គ្រាប់​។​

    ចំពោះ​ករណីនេះ​មន្ត្រី​ជំនាញ បាន​បន្ត​ចាត់ចែង​ថែរក្សា​និង​គ្រប់គ្រង តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់