adverise with khmeread Barcelona bubble football

មើលងាយ Leicester មែន​? Barcelona ហាត់​បាល់​ចម្លែកៗ មុនពេល​ប្រកួត​មិត្តភាព​ជាមួយ​ជើងឯក​អង់គ្លេស​!!!

    ​លោក Luis Enrique គ្មាន​មន្ទិល​ឡើយ​ដែល​ប្រាថ្នា​រុំ​ខ្ចប់​ដើម្បី​ការពារ Lionel Messi ក្នុង​ពោង​ពពុះ​អំឡុង​ការប្រកួត​មុន​បើក​រដូវ​កាល ហើយ​គ្រូបង្វឹក​រូបនេះ​បាន​យក​ឱកាស​ធ្វើបែបនេះ​នៅក្នុង​ការហ្វឹកហាត់​ដ៏​ចម្លែក​មួយ​។​

​    ​Barcelona បានធ្វើការ​ហ្វឹកហាត់​នៅឯ​ជំរំ​ហ្វឹកហាត់ St George's Park របស់​ប្រទេស​អង់គ្លេស​ក្នុង​សប្តាហ៍​នេះ ហើយ​ហាក់​រីករាយ​ជាមួយគ្នា​ជាខ្លាំង​នៅក្នុង​ការលេង​ល្បែង Bubble Football​។​

​    ​Messi, Luis Suarez និង​មិត្ត​រួម​ក្រុម​ជើង​ខ្លាំង​របស់​ពួកគេ​ដទៃទៀត​ដូចជា​មិន​ខ្វល់ខ្វាយ​នោះឡើយ​សម្រាប់​ការប្រកួត​ធំៗ​របស់​ពួកគេ ដែល​នឹង​មកដល់​នាពេលខាងមុខ ខណៈដែល​ពួកគេ​ធ្វើការ​ហ្វឹកហាត់​ជាមួយនឹង​យុទ្ធសាស្ត្រ​ថ្មី​ដ៏​ចម្លែក​មួយ​នេះ​។​

​    ​អតីត​តារាបាល់ទាត់​របស់​ហង្ស​ក្រហម Liverpool កីឡាករ Javier Mascherano ជាក់ស្តែង​ហាក់ដូចជា​រីករាយ​ជាមួយនឹង​ការហាត់​ប្រភេទ​នេះ​ខ្លាំងណាស់ ដោយ​គាត់​បាន​ប្រើប្រាស់​បណ្តាញ​សង្គម Twitter បន្ទាប់ពី​បញ្ចប់​ការប្រកួត​ដើម្បី​បញ្ជាក់​ពី​អារម្មណ៍​គាត់​ថា "​ពិតជា​ល្អ ហាហា​ហ​ហា​!!!!!"​។​

​    ​Enrique នឹង​ដឹកនាំ​កូនក្រុម​របស់គាត់​ទៅ​ប៉ះ​ជាមួយ​ម្ចាស់​ជើងឯក​អង់គ្លេស Leicester នៅក្នុង​រដ្ឋធានី Stockholm ប្រ​ទេ​ស៊ុយអែត​នៅ​រយៈពេល​បី​ថ្ងៃ​ខាងមុខ មុន​ពេលដែល​ពួកគេ​វិល​ត្រឡប់មក​ទឹកដី​អង់គ្លេស​វិញ​សម្រាប់​ជំនួប​ជាមួយ Liverpool ក្នុង​ទឹកដី Wembley៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់