adverise with khmeread Index

Arsenal ត្រៀម​ទទួល​បី​ពិន្ទុ​ក្នុងជំនួប​ជាមួយ​ក្រុម​បាត​តារាង Newcastle ក្នុង​រាត្រី​នេះ​

ឈានចូល​មកដល់​ឆ្នាំ​ថ្មី ២០១៦ នេះ ក្រុម​កាំភ្លើង​ធំ​នៅតែ​ស្ថិត​លើ​កំពូល​តារាង ហើយ​ថ្ងៃនេះ​ពួកគេ​នឹង​ទទួល​ក្រុម​ដែល​កំពុង​ជួប​ការលំបាក Newcastle នៅ​ថ្ងៃ​សៅរ៍​នេះ​។ កូនក្រុម​របស់លោក Arsene Wenger ដឹងថា​ឆ្នាំនេះ​ពួកគេ​អាច​នឹង​លើ​ពានរង្វាន់ Premier League និង​បាន​កំពុងធ្វើការ​ហ្វឹកហាត់​យ៉ាង​សស្រាក់សស្រាំ​កាលពី​ព្រឹក​ឆ្នាំ​ថ្មី​ដើម្បី​ត្រៀម​ទទួល​ក្រុម​សារិកា​ព្រៃ​។​


​ក្រុម​កាំភ្លើង​ធំ​បាន​បំបាក់​ក្រុម Newcastle ម្តង​ហើយ​កាលពីដើម​រដូវ​កាល​នេះ ហើយ​ពួកគេ​សង្ឃឹមថានឹង​ចាប់ផ្តើម​ឆ្នាំ​ថ្មី​ដោយ​យកជ័យ​ជម្នះ​ដូច​កាលពី​ចុងឆ្នាំ​ចាស់​អញ្ចឹង​ដែរ​។ ប៉ុន្តែ​បើទោះជា​មានការ​ទស្សន៍ទាយ​ជាច្រើន​យ៉ាងណាក៏ដោយ ក៏​ការប្រកួត​នេះ​ច្បាស់​ជា​លេង​តែ​ក្រុម​ម្ខាង​ហើយ​នៅ​ទឹកដី Emirates ប៉ុន្តែ​លោក Wenger ក៏​មិនអាច​មើលងាយ​គូសត្រូវ​ដែល​ដឹកនាំ​ដោយ​លោក Steve McClaren ដែរ​។​

​នៅក្នុង​សន្និសីទកាសែត លោក Arsene Wenger បាន​និយាយ​សរសើរ​ដល់​កីឡាករ​ក្រុម Newcastle និង​បាន​ព្រមាន​ឲ្យ​ការប្រុងប្រយ័ត្ន​ថា "​ប្រសិនបើ​អ្នកមើល​ទៅលើ​ក្រុម​របស់​ពួកគេ ពួកគេ​មាន​កីឡាករ​ល្អ​គ្រប់​តំបន់​។ ខ្សែប្រយុទ្ធ​ពួកគេ​មាន Mitrovic និង Perez ខ្សែបម្រើ​ពួកគេ​មាន Sissoko និង Wijnaldum ដែល​អ្នក​ទាំងពីរ​នេះ​អាច​ផ្លាស់ប្តូរ​ការលេង​របស់​ក្រុម ដូច្នេះហើយ​ពួកគេ​ជា​ក្រុម​ដែល​គ្រោះថ្នាក់​សម្រាប់​ពួកយើង​"៕

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

មតិយោបល់