adverise with khmeread A3ef4cfd a905 40fc ad52 d4e57c2860b9

បុរស​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​នា​ថ្ងៃទី​៣០​ កក្កដា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​ និង​០៥​នាទី​នៅ​ចំណុច​ភូមិ​ក្រាំ​រលួស ឃុំ​រលាំង​កែន ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ស៊ុ​ង ឌី​សត្យា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​អគ្គិសនី រស់នៅ​ភូមិ​ត្រពាំង​ដំរី​ ឃុំ​សែន​ដី​ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​យក​កាំបិតផ្គាក់​ឡើង​កាប់​មែក​ស្វាយ ស្ថិតនៅ​កន្លែងកើតហេតុ​ខាងលើ។ លុះដល់​វេលា​ម៉ោង​កើតហេតុ​ពេល​កាប់​មែក​ស្វាយ​នោះ មែក​ស្វាយ បាន​ធ្លាក់​សង្កត់​លើ​ខ្សែភ្លើង ​(​ខ្សែកាប​) មក​ប៉ះ​និង​ជនរងគ្រោះ​បណ្ដាល​ឱ្យឆក់​ស្លាប់​នៅលើ​ដើម​ស្វាយ​តែម្ដង​។​

    បន្ទាប់មក​មន្ត្រី​ផ្នែក​ជំនាញ ពិនិត្យ​ហេតុ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​រលាំង​កែន ធ្វើការ​ពិនិត្យ​ទៅលើ​សាកសព​ឃើញថា​សព​មាន​ស្នាម​ខ្លោច​រលាត់​មុខ​ខាងឆ្វេង, ក្បាលជង្គង់​សងខាង, ​បាតជើង​ខាងឆ្វេង ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន​។​

    មន្ត្រីប៉ូលិស​ផ្នែក​ជំនាញ​បានប្រគល់​សព​ជូន ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់