adverise with khmeread 583547396

ដឹង​ទេ​ថា Eden Hazard និយាយ​អ្វី ប្រសិនបើ​គាត់​ចាក​ចេញពី Chelsea

    ​Eden Hazard និយាយថា​គាត់​នឹង​ពិចារណា​ចាកចេញ​ពី​តោ​ខៀវ Chelsea នៅ​ថ្ងៃ​អនាគត បន្ទាប់ពី​គាត់​អាចបង្កើត​ទម្រង់​លេង​ដ៏​អស្ចារ្យ​សម្រាប់​ក្លឹប​បាន​។​

​    ​ខ្សែបម្រើ​វ័យ ២៥​ឆ្នាំ​រូបនេះ​រង​ការរិះគន់​យ៉ាងគំហុក​កាលពី​រដូវ​កាល​មុន ខណៈដែល​គាត់​បាន​ជាប់គាំង​ជាមួយ​ទម្រង់​លេង​ដ៏​អន់​បំផុត និង​បញ្ហា​សម្បទា​របស់គាត់​។​

​    ​Hazard គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ក្រុម​តោ​ខៀវ​ដែល​បានឈ្នះ​ពាន​លី​ក​កំពូល​អង់គ្លេស Premier League និង​ពាន League Cup ក្នុង​រដូវ​កាល ២០១៤-១៥ ក្រោយ​ការដឹកនាំ​របស់ Jose Mourinho ដែល​គាត់​ត្រូវបាន​ជាប់ឆ្នោត​ជា​កីឡាករ​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ "PFA" របស់​អង់គ្លេស​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ​ត្រូវបាន​ផ្សាភ្ជាប់​ជាមួយនឹង​ការចាកចេញ​ពី Chelsea ក្នុងអំឡុង​រដូវ​កាល​ដ៏​យ៉ាប់យ៉ឺន​របស់គាត់ ខណៈដែល Real Madrid គឺជា​ក្លឹប​ដែល​បាន​ចេញមុខ​ចេញ​មាត់​ខ្លាំងជាងគេ​ដែល​ចង់បាន​កីឡាករ​រូបនេះ​។​

​    ​ទោះយ៉ាងណា Hazard បាន​ទទូចថា​ប្រសិនបើ​គាត់​ត្រូវ​ចាក​ចេញពី Chelsea នៅ​ថ្ងៃ​ណាមួយ​នោះ គាត់​នឹងធ្វើ​វា​ឱ្យ​អស្ចារ្យ​បំផុត​មុននឹង​ចាកចេញ​។​

​    ​Hazard បានបញ្ជាក់​ទៅកាន់​កាសែត Daily Express ថា "​បន្ទាប់ពី​ឆ្លងកាត់​រដូវ​កាល​ដូច​នោះ (​រដូវ​កាល​ធ្លាក់​ជើង​ខ្លាំង​) ខ្ញុំ​ចង់​ស្នាក់នៅ​បន្ត​ជាមួយ Chelsea ដោយសារតែ​ខ្ញុំ​មិន​ចង់​បញ្ចប់​វា​ដូច​នោះ​។​ ពេលដែល​ខ្ញុំ​បាន​ស្នាក់នៅ​ប្រទេស​បារាំង​ជាមួយ​ក្រុម Lille ខ្ញុំ​បានបញ្ចប់​ការប្រកួត​ចុងក្រោយ​របស់ខ្ញុំ​ជាមួយ​ពួកគេ​ដោយ​គ្រាប់​បាល់ Hat-Trick ។ នោះ​គឺជា​ពេលវេលា​ដ៏​ល្អ​មួយ​សម្រាប់​ចាកចេញ​។ ប្រសិនបើ​ខ្ញុំ​ចាក​ចេញពី Chelsea ថ្ងៃ​ណាមួយ ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​អាច​បញ្ចប់​វា​បានល្អ​នៅទីនេះ និង​ក្លាយទៅជា​ម្ចាស់​ជើងឯក​ម្តងទៀត​"​។

​​    ​Chelsea បានបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​ទី ១០​កាលពី​រដូវ​កាល​មុន និង​បាន​បាត់បង់​កៅអី​ទាំងស្រុង​ក្នុង​តំបន់​អឺរ៉ុប ខណៈដែល​ពួកគេ​បាន​ស្រង់​រសជាតិ​ថ្មី​នៃ​ជីវិត​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Antonio Conte៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់