adverise with khmeread 65f815b2 3275 4a5e 8b21 ab9a5b3aeda9

កំសត់​ខ្លាំងណាស់​! ស្ត្រី​ម្នាក់​បាន​ស្លាប់ចោល​កូនតូចៗ​៤​នាក់​ឱ្យនៅ​កំព្រា​!

    កណ្តាល ៖ ស្ត្រី​ម្នាក់​បាន​គាំងបេះដូង​ស្លាប់​បន្សល់​កូនតូចៗ​៤​នាក់​ឱ្យនៅ​កំព្រា​ដែល​ហេតុការណ៍​ដ៏​គួរឱ្យ​សង្វេគ​នេះ​កើតឡើង​នៅ​ថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​០៥​ទៀបភ្លឺ​នៅ​ចំណុច​ក្នុងផ្ទះ​ជនរងគ្រោះ​ភូមិ​ឈើ​ខ្លាង ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឈាង ប៉ាន់ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ ​ជន​​ជាតិខ្មែរ​មុខរបរ កសិករ​មានកូន​០៤​នាក់​ប្រុស​៣​នាក់​។​

    ប៉ូលិស​បន្តថា កន្លងមក​ឈ្មោះ ​ឈាង ប៉ាន់ បាន​ឈ្លោះ​ទាស់​ជាមួយ​ប្ដី​ហើយ​ប្ដី​បាន​ចុះ​ចេញពីផ្ទះ រួច​ផឹកស្រា​ជាប្រចាំ​។ លុះ​នៅ​ព្រឹក​ថ្ងៃទី​៣០ ​កក្កដា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​០៥​ជិត​ភ្លឺ​ទើប​កូន​និង​បងប្អូន​ភ្ញាក់ផ្អើល​ថា​ឈ្មោះ ឈាង ប៉ាន់ នេះ​ដេកស្លាប់​នៅលើផ្ទះ​។ បន្ទាប់មក​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​អំបិល កម្លាំង​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​​ស្រុក​សហការ​កម្លាំង​ជាមួយ ប៉ុស្តិ៍ព្រែក​អំបិល មេភូមិ​បានធ្វើ​ការពិនិត្យ​សាកសព​ពុំមាន​ស្នាក​ស្នាម​អ្វី​គួរ​ឱ្យ កត់សម្គាល់​ឡើយ។​

    ក្រោយ​ពិនិត្យ​រួច សព​បាន​ប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់