adverise with khmeread Leicester city training

Riyad Mahrez ត្រូវបាន​ប្រាប់ថា​ចូលរួម​ជាមួយ Arsenal គ្មាន​អនាគត​ទេ​

​    ​លោក Claudio Ranieri ជឿជាក់ថា​ការចាកចេញ​ពី​ក្រុម​កញ្ជ្រោង Leicester របស់ Riyad Mahrez អាច​នឹង​ជាការ​បំផ្លាញ​អាជីព​របស់ Mahrez ខ្លួនឯង​ទៅវិញ​ទេ​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​កញ្ជ្រោង​រូបនេះ គឺ​កំពុង​អស់សង្ឃឹម​ក្នុង​ការរក្សា​ខ្សែប្រយុទ្ធ​ស្លាប​ដ៏​សំខាន់​របស់គាត់ បន្ទាប់ពី​បាន​បាត់បង់​ជាស្រេច​នូវ​កីឡាករ​សំខាន់​ក្នុង​ក្រុម​មួយរូប​គឺ N'Golo Kante ទៅ Chelsea កាលពីដើម​ទីផ្សា​រដូវ​ក្តៅ​នេះ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អាល់​ហ្សេ​រី​វ័យ ២៥​ឆ្នាំ Mahrez បានទទួល​ការចាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​កាំភ្លើង​ធំ Arsenal ជាមួយនឹង​ទម្រង់​ដ៏​គួរឱ្យ​ស្ញប់ស្ញែង​របស់គាត់​កាលពី​រដូវ​កាល​មុន​ដែល​បាន​ជួយ​ឱ្យ Leicester ឆ្ពោះទៅកាន់​ការលើក​ពាន​លី​ក​កំពូល​អង់គ្លេស Premier League ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​

​    ​លោក Ranieri បាន​រំលឹក​ឡើងវិញ​ម្តង​ហើយ​ម្តង​ទៀតថា Mahrez នឹង​ស្នាក់នៅ​បន្ត​ជាមួយ​ក្លឹប និង​បញ្ជាក់ថា​គាត់​បាន​ប្រាប់​កីឡារ​រូបនេះ​ថា​ការ​នៅ​បន្ត​ជាមួយ Leicester គឺជា​សម្រេចចិត្ត​ដ៏​អស្ចារ្យ​បំផុត​ក្នុង​អាជីព​របស់គាត់​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍ Sky Sports ថា "​ខ្ញុំ​តែ​ពិភាក្សា​ជារឿយៗ​ជាមួយ​គាត់ និង​និយាយថា​ស្នាក់នៅ​ជាមួយ​យើង វា​នឹងមាន​ភាពស្រស់​បំព្រង​បំផុត​សម្រាប់​អនាគត​របស់គាត់ ខ្ញុំ​គិតថា​គាត់​ជាម​នុស្ស​ឆ្លាត​វៃ​ម្នាក់ ហើយ​គាត់​នឹង​ស្នាក់នៅ​បន្ត​"។

​    ​គាត់​បាន​បន្តទៀតថា "​គាត់​នឹង​ធ្វើអោយ​អ្វីៗ​ប្រសើរឡើង​បន្ថែមទៀត ប្រសិនបើ​គាត់​ស្នាក់នៅ​ជាមួយ​ពួកយើង​សម្រាប់​រយៈពេល​មួយឆ្នាំ​ផ្សេងទៀត ប្រហែលជា​ឆ្នាំ​បន្ទាប់​គាត់​អាច​គិត​អំពី​ដំណោះស្រាយ​ដទៃទៀត​។ ប្រសិនបើ​គាត់​ចាក​ចេញទៅ​ដើម្បី​លុយ​ធំ អ្នក​រាល់គ្នា​នឹង​រំពឹង​អំពី​អ្វីដែល​ពិសេស​។ គាត់​អាចធ្វើ​អ្វីដែល​ពិសេស ប៉ុ​ន្ត​ជាមួយ​ពួកយើង​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់