adverise with khmeread 3c97591d b164 4717 aeaf 623a1531b66a

បុក​គ្នា​ប្រាវ ! បុរស​៣​នាក់​រងរបួស​ដេក​ដួល​លើ​ថ្នល់​...

    ភ្នំពេញ ៖ បុរស​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ដោយសា​តែ​ជិះ​ម៉ូតូ​បំណង​បត់​ឆ្លងផ្លូវ ហើយក៏​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​១០ ​និង​១៥​នាទី​យប់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ ក្បែរ​ខា​រ៉ា​អូ​ខា​ឡាស​វេ​ហ្គាស តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន។

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-6967 ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង។

    ពេលមកដល់​ចំណុចកើតហេតុ​បាន​ស៊ីញ៉ូ​ឆ្វេង​បំណង​បត់​ត្រឡប់ក្រោយ ក៏​ស្រាប់​តែមាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​ឡេ​ត ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1FB-0417  ជិះ​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​មកពី​ក្រោយ បាន​ជ្រុល​បុក​ពេញទំហឹង​បណ្តាលឱ្យ​ដួល និង​រងរបួស​ធ្ងន់​ស្រាល​ទាំង​៣​នាក់​តែម្តង​។​

    នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​ភាគី​ទាំង​២​បាន​សម្របសម្រួល​គ្នា យក​ម៉ូតូ​ជួសជុល និង​ទៅ​ពេទ្យ​ព្យាបាល​របួស​ដោយ​ខ្លួនឯង មិន​រំខាន​ដល់​សមត្ថកិច្ច​នោះទេ៕

 

adverise with khmeread

មតិយោបល់