adverise with khmeread 0f8dbcfd c7fe 4a2d a21c 567e703d4a35

ប្រព​ន្ធប៉ូលិស​ស័ក្តិ​៥​បើករថយន្ត ​RAV4 ​បុក​ម៉ូតូ​ស្តុ​ប​ពី​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់ និង​នារី​២​នាក់​របួសធ្ងន់​

    ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​នារី​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារតែ​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រព​ន្ធ​ប៉ូលិស​ពាក់​ស័ក្តិ​៥​ម្នាក់​បាន​បើករថយន្ត RAV4​ ក្នុង​ល្បឿន​លឿន​បុក​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង។​

    គ្រោះថ្នាក់​ដ៏​រន្ធត់​ខាងលើនេះ​កើត​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វិទ្យាល័យ​ឬ​ស្សី​កែវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ស្តុ​ប​ពី ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CD-1868 ជិះ​ឌុប​គ្នា​ដោយ​មនុស្ស​ប្រុស​ស្រី​៣​នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត RAV4 ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2D-6150 បើកបរ​ដោយ​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រព​ន្ធ​របស់​មន្ត្រី​ប៉ូលីស​ពាក់​ស័​ក្ត​៥ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​បញ្ច្រាសទិស​គ្នា បាន​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​យុវជន​ម្នាក់​ដែលជា​អ្នក​ឌុប​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​នារី​២​នាក់​ទៀត ដែល​អង្គុយ​ពីក្រោយ​រងរបួស​ធ្ងន់។​

    ចំណែក​ស្ត្រី​ជា​អ្នកបើករថយន្ត​ក៏​រងរបួស​ដែរ ត្រូវបាន​រថយន្ត​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាំងអស់គ្នា។ សព​ជនរងគ្រោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ដែល​រង​ការខូចខាត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី។ ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​បន្ត​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់