adverise with khmeread 89a11aba 755f 4c47 9794 9778c507e5c9

ឃាត់ខ្លួន​ក្រុមចោរឆក់​៧​នាក់​មួយក្រុម​​ក្នុងផ្ទះ សំណាក់​លីហ្សា​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង​សហការ​ជាមួយ​ប៉ូលិស​ខណ្ឌ​ចំនួន​៣​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ឃាត់ខ្លួន មុខសញ្ញា​ចោរឆក់​៧​នាក់ និង​ម៉ូតូ​៤​គ្រឿង កាលពី​វេលា​ម៉ោង​១ រសៀល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិ​នៅផ្ទះ​សំណាក់​យីហោ លីហ្សា តាម​បណ្តោយ​ផ្លូវ​ផ្សារ​៥ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

    សមត្ថកិច្ច​បានដឹង​ជាបឋម​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​៧​នាក់​នេះ ដោយសារតែ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា ​បាន​ស៊ើប​និង​ស្រាវជ្រាវ រហូតមកដល់​ចំ​ណុ​ត​កើតហេតុ​ខាងលើ​ក៏បាន​ធ្វើការ​រាយការណ៍​ទៅជូន​ថ្នាក់លើ និង​សហការ​ខណ្ឌ​ចំនួន​៣ គឺ​ខណ្ឌចំការមន ខណ្ឌ​៧​មករា និង​ខណ្ឌឫស្សីកែវ ឆ្មក់​ចូល​បង្ក្រាប​ក្រុមចោរឆក់​ដែល​ពួន​សំងំ​ក្នុងផ្ទះ​សំណាក់​ខាងលើ។​

    សមត្ថកិច្ច​បន្តថា ជា​លទ្ធផល​ឃាត់ខ្លួន​បាន​មនុស្ស​៧​នាក់ ក្នុងនោះ​ប្រុស​៦ នាក់​ស្រី​ម្នាក់ រួម​នឹង​ម៉ូតូ​៤​គ្រឿង​ជាក់ស្តែង​។ ប៉ូលិស​នៅ​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់ និង​ម៉ូតូ​ត្រូវបាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​សាកសួរ​បន្ត​៕

adverise with khmeread

មតិយោបល់