adverise with khmeread 7a65e3e7 73c0 434a a2bb 522ce6e8776d

ឃាត់​ចោរ​ប្រុស​-​ស្រី​១៣​នាក់រ​កឃើញកាត​គ្រី​និង​អត្ត​ស​ញ្ញាណ​ប័ណ្ណ​យ៉ាងច្រើន​!

    ភ្នំពេញ ៖ កម្លាំងចម្រុះ​របស់​អាវុធ​ហត្ថ​បាន​បង្ក្រាប​ជនល្មើស​មួយ​សម្បុក​ដែលជា​ក្រុម​លួច ឆក់ ប្លន់ លក់​គ្រឿងញៀន​យ៉ាងសកម្ម នា​ថ្ងៃទី​៣០​ កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​ និង​១៥​នាទី ចំណុច​ផ្ទះ​លេខ​B1 ផ្លូវ​រថ​ភ្លើ​ង សង្កាត់​ស្រះចក ខណ្ឌដូនពេញ ​ជាពិសេស​រកឃើញ​កាត​គ្រី ​និង​អត្តសញ្ញាណ​បណ្ណ​មួយចំនួន​ដែល​ពួកវា​ឆក់​កាបូប​បាន​នាពេល​កន្លងមក។​

    មន្ត្រី​អា​វុធ​ហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​៤​ខណ្ឌ មានខណ្ឌដូនពេញ សហការ​ជាមួយ ខណ្ឌទួលគោក ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​រាជធានី បង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន និង​ជា​សម្បុក​របស់​ក្រុម​ឆក់​យ៉ាងសកម្ម​ក្នុង​រាជា​ធានី បាន​ចំនួន​១៣​នាក់ (​ស្រី​២)។​

    មន្ត្រី​បន្តថា វត្ថុតាង​ចាប់យក​មាន៖ ក្រាម​ស​ថ្លា​៦៩​កញ្ចប់​តូច និង​៤​កញ្ចប់ ជញ្ជីង​សម្រាប់​ថ្លឹង ចំនួន​០២, ​សោ​ សម្រាប់​កាច់ក​ម៉ូតូ ចំនួន​២,​ ទូរស័ព្ទ ចំនួន​០៧​គ្រឿង, ​ម៉ូតូ ចំនួន​០៦​គ្រឿង ភាគ​ច្រើ​ន​គ្មាន​ស្លាក​លេខ, ​កាបូប​ដាក់​លុយ​សម្រាប់​មនុស្ស​ប្រុស​និង​ស្រី​មួយចំនួនធំ ​(​សង្ស័យ​ពាក់ព័ន្ធ​ករណី​ចោរកម្ម​),​ កាត​គ្រី​ម៉ូតូ អត្តសញ្ញាណប័ណ្ណ និង​លិខិតឆ្លងដែន​មួយចំនួន (​សង្ស័យ​ពាក់ព័ន្ធ​អំពើ​ចោរកម្ម​)​ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ និង​សេព​គ្រឿងញៀន​មួយចំនួនធំ​។​

    ប​ច្ចុ​ប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង បាន​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​បទ​ល្មើ​ស​គ្រឿងញៀន​អាវុធហត្ថ​រាជធានី​ដើម្បី​ចាត់​ការបន្ត៕

adverise with khmeread

មតិយោបល់