adverise with khmeread 0

ទីក្រុង Venice ដែល​ប្រឈម​លិច​ក្រោម​សមុទ្រ​ពេលអនាគត ជា​កន្លែង​ដែល​អ្នកទេសចរ​ប្រាថ្នា​ទៅលេង​យ៉ាងហោច​ក៏​ម្តង​ដែរ​

    ​Venice គឺជា​ទីក្រុង​ក្នុងប្រទេស​អ៊ីតាលី​។ វា​ជាទី​ក្រុង​ធំ​នៅ​តំបន់ Veneto ដែល​ស្ថិតនៅ​ភាគ​ឦសាន​ប្រទេស​អ៊ីតាលី​។ ប្រជាជន​ក្នុង​ទីក្រុង​នេះ​មាន​ចំនួន ២៧១.៣៦៧ នាក់​។ ផ្ទៃក្រឡា​គឺ ៤១២ គីឡូម៉ែត្រ​ការ៉េ​។ 

​     ដោយសារ​បម្រែបម្រួល​អាកាសធាតុ និង​ការឡើង​កម្ពស់​ទឹកសមុទ្រ​រៀងរាល់ឆ្នាំ ទីក្រុង Venice បច្ចុប្បន្នកំពុង​ប្រឈម​ការ​ជន់​លិច​បាត់​ក្រោម​សមុទ្រ​នៅ​ថ្ងៃ​ណាមួយ​ក្នុង​ពេលអនាគត​។ ហេតុ​ដូច្នេះហើយ ទើបបានជា​ទីក្រុង​នេះ​ក្លាយជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​មួយ​សម្រាប់អ្នកទេសចរ ដើម្បី​មក​មើល​ឱ្យបាន​យ៉ាងហោច​ក៏​ម្តង​ដែរ មុនពេល​ទីក្រុង​នេះ​ប្រឈម​បាត់ស្រមោល​នៅ​ថ្ងៃ​ណាមួយ​។  

​    ​ទីក្រុង Venice ដែល​កកើតឡើង​ដំបូង​ក្នុងអំឡុង​ឆ្នាំ ១០០០ គឺ​សាងសង់ឡើង​នៅលើ​កោះ​តូចៗ​ចំនួន ១១៨ កោះ ដែល​ខ័​ណ្ឌ​ចែក​ដោយ​ប្រឡាយ​ចំនួន ១៥០​។ ប្រជាជន​នៅទីនេះ​ដើរ​ឆ្លងកាត់​ពី​សង្កាត់​មួយ​ទៅ​សង្កាត់​មួយ​តាមរយៈ​ស្ពាន​តូច​និង​តាមរយៈ​ការ​ជិះទូក​ប្រពៃណី​ហៅថា Gondola​។ 

​    ​អគារ​ក្នុង​ទីក្រុង Venice មាន​សភាព​ចាស់ៗ​តែ​ទាក់ទាញ​ខ្លាំងណាស់ ហើយ​អ្នកទេសចរ​ជុំវិញ​ពិភពលោក​បានមក​ទីក្រុង​នេះ​គឺ​ដើម្បី​មក​មើល​អគារ​ទាំងអស់នេះ និង​ប្រឡាយទឹក​ខ្វាត់ខ្វែង​ពេញទី​ក្រុង​។ ប្រការ​នេះហើយ​បានធ្វើឱ្យ Venice ក្លាយជា​ទីក្រុង​ល្បី​បំផុត​មួយ​ក្នុង​ពិភពលោក​។ តំបន់​ដែល​អ្នកទេសចរ​មិនអាច​មើលរំលង​បាន​គឺ ស្ពាន Rialto Bridge ផ្លូវ St Mark's Basilica និង​ដំណាក់ Doge's Palace​។ 

​    ​* តម្លៃ​សេវាកម្ម​ផ្សេងៗ​
​    ​- កន្លែង​ស្ន​កា់​នៅ ៤៩,៧១ អឺរ៉ូ​
​    ​- អាហារ ២៩,៣១ អឺរ៉ូ​
​    ​- ទឹក ៣,១៩ អឺរ៉ូ​
​    ​- មធ្យោបាយ​ធ្វើដំណើរ​ក្នុង​ទីក្រុង​គិត​ជា​មធ្យម ២៤,១៤ អឺរ៉ូ​
​    ​- កន្លែង​កម្សាន្ត ១៧,៨៧ អឺរ៉ូ​
​    ​- ទូរគមនាគមន៍ ២ អឺរ៉ូ​
​    ​- ខិតប័ណ្ណ​ទទួល​ព័ត៌មាន​ផ្សេងៗ​អំពី​ទីក្រុង ៤,០៤ អឺរ៉ូ​
​    ​- វត្ថុ​អនុស្សាវរីយ៍ ២៤,៦១ អឺរ៉ូ​
​    ​- ស្រា​បៀរ ៤,៩០ អឺរ៉ូ​
​    ​- សំបុត្រ​ចូល​មើល​ទីក្រុង ១២ ម៉ោង ១៦ អឺរ៉ូ​
​    ​- ថ្លៃ​អ៊ី​ន​ធឺ​ណេ​ត​កន្លះ​ម៉ៅ​ង ២ អឺរ៉ូ​
​    ​- ជិះទូក Vaporetto ៦,៥០ អឺរ៉ូ​
​    ​- កាត​សម្គាល់​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ក្នុង​ទីក្រុង ៧ ថ្ងៃ គឺ ១០១ អឺរ៉ូ​
​    ​- ភី​ហ្សា ១ ដុំ ២,២៣ អឺរ៉ូ​
​    ​- អាហារ ៣ ពេល​សម្រាប់​មនុស្ស​ពីរ​នាក់ ៧៩,១៣ អឺរ៉ូ​៕ 

 

adverise with khmeread
ប្រភព៖ budgetyourtrip

អ្នកនឹងចូលចិត្ត

មតិយោបល់