Daniel sturridge and jordan henderson

កីឡាករ Daniel Sturridge និង Jordan Henderson នឹង​ខកខាន​ដំណើរ​ទៅសួរសុខទុក្ខ​ក្រុម West Ham

ខ្សែប្រយុទ្ធ Sturridge ត្រូវតែ​រង់ចាំ​ចាប់ផ្តើម​រដូវ​កាល​របស់គេ​ជាមួយ​ក្រុម Liverpool ម្តងទៀត បន្ទាប់ពី​រូបគេ​មិនបាន​បញ្ចូល​ក្នុង​ក្រុម​ពេល​ប៉ះ​ក្រុម West Ham ក្នុងថ្ងៃនេះ​។​

​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ បាន​វិល​ត្រលប់មក​ហ្វឹក​ជាមួយ​ក្រុម​វិញ បន្ទាប់ពី​រងរបួស​ស​រ​សៃ​ពួរ​ក្នុងជំនួប​ជាមួយ​ក្រុម Newcastle កាលពី​ថ្ងៃទី ៥ ខែធ្នូ​។ ប៉ុន្តែ​រូបគេ​បាន​ធូ​ស្រាល​បន្តិច​ក្រោម​ការយកចិត្តទុកដាក់​របស់លោក​គ្រូបង្វឹក Jurgen Klopp ប៉ុន្តែ​លោកគ្រូ​បង្វឹក​បន្ត​ឲ្យ​រូបគេ​ធ្វើការ​ហ្វឹកហាត់​ដោយ​ការប្រុងប្រយ័ត្ន​។​

​លោក Jurgen Klopp ចង់​ឲ្យ​ច្បាស់​ថា​ខ្សែប្រយុទ្ធ​របស់លោក​ស្ថិតក្នុង​កម្រិត​មួយ​ដែល​អាច​ចូល​លេង​បាន មុននឹង​លោក​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​កីឡាករ Sturridge ចាប់ផ្តើម​ម្តងទៀត​។​

​រីឯ​កីឡាករ​ប្រធាន​ក្រុម Jordan Henderson វិញ​នឹង​ខកខាន​ដំណើរ​ទៅ​ទីក្រុង​ឡុង​ដ៍​ដូច​កីឡាករ Daniel Sturridge ដែរ ដោយសារ​បញ្ហា​កែងជើង​ក្នុង​ជ័យជម្នះ ១-០ ទៅលើ​ក្រុម Sunderland កាលពី​ថ្ងៃ​ពុធ ដែល​ត្រូវ​បង្ខំ​ឲ្យ​ផ្លាស់​រូបគេ​ចេញ ហើយ​ពេលនេះ​រូបគេ​កំពុង​ទទួល​ការព្យាបាល​ពី​ក្រុមគ្រូពេទ្យ​៕

ប្រភព៖ ដេលី​មែ​ល​

មតិយោបល់