adverise with khmeread 03

នៅ​ចំណាំ​តារា​ជើងចាស់​សិង្ហ​បុរី​ទាំងអស់នេះ​ទេ​? កូនៗ​របស់​ពួកគេ​ជា​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​

    ​១. លោកស្រី Xiang Yun វ័យ ៥៤ ឆ្នាំ និង​លោក Edmund Chen វ័យ ៥៥ ឆ្នាំ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​មួយ​ឈ្មោះថា Asiatainment​។ អ្នក​ទាំងពីរ​មានកូន​ពីរ​នាក់​ប្រុស​មួយ​ស្រី​មួយ កូនប្រុស​ឈ្មោះ Chen Yi Xi វ័យ ២៥ ឆ្នាំ ជា​សិល្បៈករ​ផ្នែក​គំរូ​ក្រាហ្វិក​លើ​កុំព្យូទ័រ និង​កូនស្រី​ឈ្មោះ Chen Yi Xin វ័យ ១៦ ឆ្នាំ រៀន​វិទ្យាល័យ​។​

​    ​Yi Xi ដែល​ទើបតែ​បញ្ចប់​សញ្ញាប័ត្រ​ថ្មីៗ​នេះ​បាន​ចាប់យក​ការងារ​បណ្ដោះអាសន្ន​មួយ ជា​ជំនួយការ​ផ្ទាល់​របស់​ម្ដាយ​ខ្លួន​នៅ​ប៉ុស្ដិ៍​ទូរទស្សន៍ Channel 8​។ ហើយ​ចំណង់​ចំណូលចិត្ត​ក្នុងការ​សម្តែង​ក៏​ចេះតែ​ចាប់ផ្តើម​កើនឡើង​រៀងរាល់ថ្ងៃ​ផងដែរ​។ 

​    ​ចំណែក​កូនស្រី Yi Xin វិញ​មានចិត្ត​ចង់​សម្តែង​ដែរ តែ​នាង​ថា​ទឹកមុខ​នាង​សម្តែង​យ៉ាងម៉េច​ក៏​មិន​សម 
​តែ​ម្តាយ​នាង​និយាយថា បើ​កូនស្រី​ប្តូរ​ការគិត គាត់​នឹង​បណ្តុះ​ឱ្យក្លាយ​ជាតា​រា​សម្តែង​ដ៏​ល្អ​ម្នាក់​។ 

​    ​២. តារា​ជើងចាស់​លោក Zhu Houren អាយុ ៦១ ឆ្នាំ និង​ភរិយា Vera Hanitijo អាយុ ៥៦ ឆ្នាំ មានកូន​ប្រុស​ពីរ​នាក់​ឈ្មោះ Jonathan Choo អាយុ ២៧ ឆ្នាំ​ធ្វើជា​អ្នកដឹកនាំ​រឿង និង​ឈ្មោះ Joel Choo អាយុ ២២ ឆ្នាំ​ធ្វើជា​ទាហាន និង​ជា​តារាចម្រៀង​និង​សម្តែង​។ 

​    ​កូនច្បង Jonathan Choo ស្ទាក់ស្ទើរ​ក្នុងការ​ចេញមុខ​សម្តែង ប៉ុន្តែ​រូបគេ​នៅតែ​ចាប់​អាជីព​ជា​អ្នក​កាន់​កាមេរ៉ា​ថត​សម្តែង​។ រីឯ​កូន​ប្អូន​ទោះ​ធ្វើជា​ទាហាន ប៉ុន្តែ​រូបគេ​រៀន​ចប់​សាលា​តន្ត្រី​សិង្ហ​បុរី និង​ជា​តារាចម្រៀង​និង​សម្តែង​មាន​ទេព​កោ​ល​ស្យ​ពី​កំណើត​។ 

​    ​៣. តារា​សម្តែង​លោក Zheng Geping អាយុ ៥២ ឆ្នាំ និង​តារា​សម្តែង​ស្រី Hong Huifang អាយុ ៥៦ ឆ្នាំ មានកូន​ប្រុស​ស្រី​ពីរ​នាក់​។ កូនស្រី​ច្បង Tay Ying អាយុ ២០ ជា​និស្សិត​ពហុបច្ចេកទេស និង​ប្អូនប្រុស Calvert Tay អាយុ ១៦ ឆ្នាំ រៀន​វិទ្យាល័យ​។ 

​    ​Tay Ying មាន​អ្នកគាំទ្រ​១១.០០០ នាក់​លើ Instagram ហើយ​នាង​តែង​បង្ហោះ​វីដេអូ​ពី​របៀប Make-Up ចូល YouTube ដោយមាន​អ្នក​ចុច​មើល​រាប់សែន​នាក់​។ ដោយសារ​មើលឃើញ​ទេពកោសល្យ​បែបនេះហើយ​ទើប​ក្រុមហ៊ុន Nuffnang ចុះ​កុងត្រា​ឱ្យ​នាង​ក្លាយជា​តារា​សម្តែង​។ រីឯ​ប្អូនប្រុស​អនាគត​ក៏​នឹង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដែល ខណៈ​រូបគេ​សព្វថ្ងៃ​កំពុង​ប្រឹងប្រែង​រៀន​ដេញ​ហ្គី​តា និង​លេង​ព្យា​ណូ​យ៉ាង​សម្បើម​៕ 

adverise with khmeread
ប្រភព៖ straitstimes

មតិយោបល់