adverise with khmeread Untitled 1

បុរសជនជាតិចិនម្នាក់ស្រែក​ហ៊ោ​ខ្លាំងពេករហូត​ជ្រុះ​សួត​​ដេកពេទ្យ​នៅ​ចិន​

    ​មាន​វិធី​ច្រើនណាស់​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ និង​ការស្រឡាញ់​របស់​អ្នក​ទៅ​ការប្រកួត​ដ៏​គួរឱ្យ​ជក់ចិត្ត ក្នុងនោះ​រាប់​ចាប់ពី​ការទិញ​អាវ​បាល់ទាត់​រហូតដល់​ការ​សាក់​រូប​ឡូហ្គោ​ត្រង់​កន្លែង​ណាមួយ​លើ​រាងកាយ​របស់​អ្នក​។​

​    ​ប៉ុន្ដែ​បុរស​ម្នាក់នេះ​វិញ​ក្នុងប្រទេស​ចិន​មានរឿង​ហួសចិត្ត​មួយ​អំពី​ក្ដី​ស្រឡាញ់​របស់គាត់​ចំពោះ​កីឡា បន្ទាប់ពី​សួត​របស់គាត់​បាន​ជ្រុះ​ នៅពេលដែល​គាត់​ស្រែក​ហ៊ោ​ខ្លាំងពេក​សម្រាប់​ក្រុមបាល់ទាត់​របស់គាត់​។ នេះ​បើ​យោងតាម​វេ​ប​សាយ People's Daily Online ។​

​    ​លោក Luo វ័យ ២៣ ឆ្នាំ បាន​ទៅ​មើល​ការប្រកួត​ក្រុមបាល់ទាត់​សំណព្វចិត្ត​លេង​កាលពី​ថ្ងៃទី ២៤ កក្កដា ហើយ​ក្រោយ​ប្រកួត ៦ ពេល​ក្រុម​គាត់​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់ គាត់​ក៏​ចាប់​ពិបាក​ដកដង្ហើម​។​

​    ​លោក Luo ដែលជា​អ្នកគាំទ្រ​ងុប​របស់​ក្រុម Chongquing Lifan បាន​ទៅ​មើល​ក្រុម​របស់គាត់​ប្រកួត​ជាមួយនឹង Shijiazhuang Everbright នៅផ្ទះ​កាលពី​ថ្ងៃ​អាទិ​ត្រ​។​

​    ​លោក Luo បាន​និយាយថា ១០ នាទី​ក្រោយមក គាត់​ភ្លាមៗ​ក៏មាន​អារម្មណ៍​តឹង​ថប់ដង្ហើម​។ គាត់​បានទទួល​ទាន​ទឹក​ខ្លះ និង​បន្ទាប់មក​មាន​អារម្មណ៍​ពិបាក​តិចៗ ហើយ​ខ្នង​របស់គាត់​ចាប់ផ្ដើម​ឈឺ​។​

​    ​ក្រោយមក​គាត់​បាន​ដកដង្ហើម​ញាប់ និង​ចាប់ផ្ដើម​ភ័យ​។ មិត្តស្រី​របស់គាត់​ភ្លាមៗ​បាន​ស្វែ​ករក​ជំនួយ​បន្ទាន់​។ គាត់​បាន​សម្រាក ១០ នាទី​ក៏​មិនឃើញ​ធូរស្រាល រថយន្ត​ប៉ូលិស​មួយ​បាន​យក​គា​ត់ទៅ​មន្ទីរពេទ្យ Chongqing Medical Unversity ជា​កន្លែង​គាត់​ថត X-ray​។​

​    ​យ៉ាងណាមិញ​មន្ទីរពេទ្យ​មាន​អ្នកជំងឺ​ពេញ គាត់​បាន​ផ្លាស់​ទៅ​មន្ទីរពេទ្យ​មួយទៀត​ក្បែរ​នោះ​ឈ្មោះថា Daping Hospital ។ បន្ទាប់ពី​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​លោក Luo ជ្រុះ​បាត់​សួត និង​ត្រូវ​ការវះកាត់​។​

​    ​ក្រោយពី​ការ​ផុស​រូប​របស់គាត់​នៅលើ​បណ្ដាញ​សង្គម អ្នកតំណាង​ក្រុម Chongquing Lifan បាន​ចុះមក​សួរសុខទុក្ខ និង​ជូនពរ​គាត់​ឱ្យ​ឆាប់​ជា​ផងដែរ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់