adverise with khmeread Hyuna

Hyun A និយាយថា បានជួបអ្នកគាំទ្រនៅអឺរ៉ុប ធ្វើឲ្យនាងកាន់តែប្រឹងប្រែង

          តារាចម្រៀងកូរ៉េ​ Hyun A បង្ហាញមុខ​ក្នុងកម្មវិធី “Entertainment Weekly” កាលពីថ្ងៃទី​៣០​ខែកក្កដា​ ដើម្បីពិភាក្សាអំពី​ការវិលត្រឡប់​នាពេល​ខាង​មុខ​ជាមួយនឹងកម្មវិធី “A`wesome” ។

          អំឡុងបទសម្ភាស​ នាងបានបង្ហាញ​ក្បាច់រាំ​បន្តិច​ដែលបានសម្តែង​ក្នុង​បទ​ចម្រៀង “How`s This” ។ បន្ទាប់មក​ អ្នក​ធ្វើ​បទសម្ភាសបាននិយាយថា វាមាន​រយៈ​ពេល​១០​ឆ្នាំ​ហើយ​ចាប់តាំងពី​នាង​បាន​បង្ហាញមុខ​ជា​លើក​ដំបូង។

          Hyun A បាននិយាយថា “​ខ្ញុំបាន​ឃោសនាជា​បន្ត​បន្ទាប់ដោយគ្មានពេល​សម្រាក ពីព្រោះ​ខ្ញុំចង់ធ្វើអ្វីមួយ ដើម្បីតបស្នង​ចំពោះ​សេចក្តីស្រឡាញ់​ដែល​ខ្ញុំ​ទទួល​បាន​ពីអ្នកគាំទ្រ​ជាង១០​ឆ្នាំកន្លងមក​នេះ”។ នាងបានបន្ថែម​ថា ថ្មីៗ​នេះ​នាង​មិនបាន​សម្រាក​សូម្បីតែបន្តិច ហើយបន្តដំណើរទៅ​ក្រុងបែរឡាំង​និង​ប៉ារីស។

          Hyun A ប្រាប់រឿងរ៉ាវ​អំពី​អ្នក​គាំទ្រ​បរទេសខ្លះដែល​ចំណាំ​មុខ​នាង​នៅ​ពេល​​​នាងស្ថិតក្នុងហាងសម្លៀកបំពាក់ អំឡុង​ពេល​សម្រាក​លំហែ​កាយ​នៅអឺ​រ៉ុប​។ ពួក​គេ​ច្រៀងនិងរាំតាមបទ “Roll Deep” បានយ៉ាងស្ទាត់ជំនាញ​ ដែល​ធ្វើ​ឲ្យ​នាង​​បង្ខំ​ចិត្ត​រាំជាមួយពួកគេដែរ។

          នាងបន្តថា “​អ្វីដែលខ្ញុំគិត​ចង់ធ្វើ​ គឺខ្ញុំត្រូវ​តែ​វិលត្រឡប់​មក​ឲ្យ​បាន​ឆាប់និង​ប្រឹងប្រែង​ធ្វើ​ការងារ​បន្តទៀត”៕

adverise with khmeread
ប្រភព៖ Koreaboo

អ្នកនឹងចូលចិត្ត

មតិយោបល់