adverise with khmeread Maxresdefault

Minah និយាយថា ក្រុម Girl`s Day និងនាងប្រៀបដូចជាគ្រួសារតែមួយ

          តារាចម្រៀង​ Minah សមាជិក​របស់​ក្រុម​ចម្រៀង Girl`s Day ថ្មីៗ​នេះ​បាន​ផ្តល់​បទសម្ភាស​និង​បានបញ្ជាក់អំពី​សារៈ​សំខាន់​របស់​ក្រុម​ចម្រៀងនេះចំពោះ​នាង។

          Minah បាន​បង្ហាញ​ពី​ទេពកោសល្យ​សម្តែង​របស់​នាង​តាមរយៈ​ភាពយន្ត​ភាគរឿង “Dear Fair Lady Kong Shim” ដែល​ទើបបញ្ចប់នាពេល​ថ្មីៗ​នេះ។

          Minah បាន​និយាយថា “​បច្ចុប្បន្ន ខ្ញុំ​កំពុង​តែ​សម្តែង​ជា​លក្ខណៈ​ទោល ប៉ុន្តែ​វាមាន​ទិដ្ឋភាពពីរ។ ពេលខ្លះ វាមាន​លក្ខណៈ​ងាយ​ស្រួល ប៉ុន្តែ​ពេល​ខ្លះ ខ្ញុំ​នឹក​ដល់​សមាជិក​ដទៃទៀត”។

          Minah បាន​និយាយថា “​មាន​សម្ពាធ​និង​ការទទួល​ខុសត្រូវ​ច្រើន​នៅពេល​សម្តែង​ជា​លក្ខណៈ​ទោល ពីព្រោះខ្ញុំ​ត្រូវ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដូច្នេះ​វាពិបាក​ណាស់”។

          Minah បន្តថា “​ក្រុម​ចម្រៀង Girl`s Day ប្រៀបដូចជា​គ្រួសារតែមួយ​។ ពីព្រោះ​ពេលខ្ញុំទៅទីណា​ ខ្ញុំគិត​ដល់ពួកគេ។ ក្រុមនេះមានអ្វីមួយ​ដែល​ទាក់ទងនឹងអារម្មណ៍​របស់​ខ្ញុំ”។ Minah គិតថា ក្រុម​ច​ម្រៀង Girl`s Day នឹងវិល ត្រឡប់​មក​វិញ​នៅ​ចុង​ឆ្នាំ​នេះ៕

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់