adverise with khmeread 36b7b3f100000578 3715583 image a 2 1469841531569

មាតា​ធម្មជាតិ​ញញឹម​រក​ពិភពលោក ខណៈ​ភ្នំភ្លើង​នៅ​ហា​វ៉ៃ​ផ្ទុះ​ចេញ​រាង​មនុស្ស​ញញឹម​

    ​អ្នក​ថតរូប​ភាព​ម្នាក់​បាន​ថត​វីដេអូ​មិនគួរ​ឱ្យ​ជឿ​នៃ​កម្អែល​ភ្នំភ្លើង​នៅ​កោះ​ហា​វ៉ៃ​ហូរ​ចេញ​ជា​រូបរាង​មនុស្ស​សើច ខណៈដែល​វា​ហូរ​ដល់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​។​

​    ​វីដេអូ​ថត​ពីលើ​អាកាស​បង្ហាញ​ពី​កម្អែល​ភ្នំភ្លើង Kilauea កំពុង​រាលដាល​ដល់​ឆ្នេរ ខណៈដែល​វា​បាន​ហៀរ​មក​ដី​នៅ​ឧទ្យាន​ជាតិ​ភ្នំភ្លើង​ហា​វ៉ៃ (Hawaii Volcanoes National Park) កាលពីដើម​សប្តាហ៍​នេះ​។​

​    ​វីដេអូ​នេះ​ត្រូវបាន​ថត​ដោយ​វេ​ប​សាយ Paradise Helicopters បង្ហាញ​ពី​ភ្នំភ្លើង​លេចចេញ​ជា​រូបរាង​មុខ​ញញឹម ខណៈដែល​កម្អែល​នោះ​ហូរ​ទៅ​សមុទ្រ​។​

​    ​Kilauea គឺជា​ភ្នំភ្លើង​ដែល​សកម្ម​បំផុត​មួយ​របស់​ពិភពលោក​។ វា​គឺជា​ប្រភេទ​ភ្នំភ្លើង​ខែល ដែល​មាននៅ​ភាគ​អាគ្នេយ៍​នៃ​កោះ​ហា​វ៉ៃ​។ នេះ​បើ​យោងតាម​វេ​ប​សាយ LiveScience​។​

​    ​ភ្នំភ្លើង​នេះ​មាន​កម្ពស់ ១.២៧៧ ម៉ែត្រ​លើ​នី​វូ​ល​សមុទ្រ និង​មាន​ផ្ទៃដី​ប្រហែល ១៤ ភាគរយ​នៅលើ​កោះ​ដ៏​ធំ​នេះ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់