adverise with khmeread 1

​ខែរងា​ជិត​មកដល់​! Charlie Puth ម្ចាស់​បទ See You Again ប្រកាស​រក​មិត្តស្រី​លើ Twitter

​    ​តារាចម្រៀង​អាមេរិក Charlie Puth ហាក់​ចង់​មាន​មិត្តស្រី​នៅក្បែរ​ខ្លួន នៅពេល​ម្ចាស់​បទ See You Again និង Marvin Gaye រូបនេះ​ធ្វើដំណើរ​មក​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​នាពេលខាងមុខ​។​

​    ​និយាយ​ជាមួយ​វិទ្យុ​ប្រចាំ​រដ្ឋធានី Wellington តារាចម្រៀង​វ័យ ២៤ ឆ្នាំ​រូបនេះ​បាន​ប្រាប់ថា រូបគេ​នឹង​មកដល់​នូ​វែ​ល​ហ្សេ​ឡង់​ក្នុងពេល​ឆាប់ៗ​នេះ ប៉ុន្តែ​មិនបាន​បញ្ជាក់​ច្បាស់លាស់​ថា​តើ​នៅពេលណា​នោះទេ​។​

​    ​Charlie Puth ក៏បាន​សង្កត់ធ្ងន់ថា "​អ្នក​ទាំងអស់គ្នា​បង្ហាញ​ទីតាំង​ល្អ​ដល់​ខ្ញុំ​សម្រាប់​ទទួលទាន​អាហារ រឿង​ល្អៗ​ត្រូវធ្វើ​និង​ណែនាំ​ខ្ញុំ​ឱ្យ​ស្គាល់​ស្រី​ស្អាត​ទៀត​។ អូ​យ៉ូយ ខ្ញុំ​ត្រូវការ​មិត្តស្រី​ហើយ​"​។​

​    ​Charlie Puth ក៏បាន​ប្រកាស​រក​មិត្តស្រី​តាម​បណ្តាញ​សង្គម Twitter ផងដែរ ដែល​រឿងនេះ​បានធ្វើឱ្យ​នារីៗ​ជាច្រើន​ស្ម័គ្រចិត្ត​ធ្វើជា​សង្សារ​របស់គេ​ឥត​ប្រកែក​ឡើយ ហើយ​អ្នក​ខ្លះទៀត​បាន​ណែនាំ​ឱ្យ​រូបគេ​ឱ្យ​ទាក់ទង​ស្រឡាញ់ Selena Gomez ដែល​កំពុង​នៅ​ទំនេរ​ទៀតផង​៕

adverise with khmeread

មតិយោបល់