adverise with khmeread Lindsay

ឮដំណឹងថា Lindsay Lohan ផ្តាច់ពាក្យពីមិត្តប្រុស ខណៈនាងលំហែមាត់សមុទ្រទាំងហៀរសុដន់ចេញក្រៅអាវទ្រនាប់

          តារា​ស្រី Lindsay Lohan បានបង្កឲ្យ​មាន​ការ​ប៉ាន់ប្រមាណថា រឿង​ភ្ជាប់​ពាក្យ​​ជាមួយ​មិត្តប្រុស​ជនជាតិរុស្ស៊ី Egor Tarabasov ត្រូវ​បានបញ្ចប់ទៅវិញ​ហើយ​ បន្ទាប់ពី​នាង​ដោះចិញ្ចៀន​ដាំត្បូង​ចេញពីម្រាមដៃ។

          Lohan ដែលបច្ចុប្បន្ន​កំពុង​លំហែ​កាយ​នៅ​ប្រទេសអ៊ីតាលី​ បានធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​កាល​ពី​សប្តាហ៍​មុន នៅពេល​នាង​អះអាងតាម​បណ្តាញ​សង្គម​ទ្វីត​ធើ​​ថា Egor បាន​បោក​ប្រាស់​ចិត្តនាង។

          ក្រោយមក​នាងបាន​ដក​ពាក្យ​របស់នាងវិញ ហើយ​អះអាងថា នាងសោក​ស្តាយ​ដែល​បាន​ប្រកាសរឿងផ្ទាល់ខ្លួន​ជាសាធារណៈ ប៉ុន្តែ​ឥឡូវនេះ​បាន​ធ្វើ​​ឲ្យ​មាន​ពាក្យច​ចាមអារ៉ាម​ថា អ្វីៗចប់សព្វគ្រប់ ដោយ​នាងសម្រេចចិត្ត​ដោះ​ចិញ្ចៀន​ចេញមែនទែនហើយ។

          តារាស្រីសក់ពណ៌​ទង់ដែង​រូបនេះ​ត្រូវ​បានគេប្រទះឃើញ​ប្តូរចិញ្ចៀន​ដាំ​ត្បូង​នេះចេញហើយ​ពាក់ចិញ្ចៀន​ថ្មី អំឡុងពេល​នាង​ដើរទិញអីវ៉ាន់​កាលពី​ថ្ងៃ​សុក្រ​​នៅ Sardinia ។

          ក្នុងឈុត​ប៊ីគីនីនិងអាវទ្រនាប់ពណ៌ខ្មៅកាត់ខ្វែងពាក់កណ្តាល​ខ្លួន តារា​ស្រីរូប​នេះស្ទើរតែលេចដើមទ្រូង​កណ្តាល​វាលទៅ​ហើយ ខណៈ​ពេល​នាង​ចាក​ចេញពី​ទូក​របស់នាង ដើរសំដៅមក​ឆ្នេរខ្សាច់៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់