adverise with khmeread 1

កុំ​ច្រឡំ​រោងកុន​! នេះ​ជា​កំពូល​បន្ទប់​សង្គ្រាម​ក្រោម​ដី​របស់​រុស្ស៊ី​

​    ​សុភាពបុរស​សុភាពនារី​ទាំងឡាយ​! ទីនេះ​មិនមែនជា​រោងភាពយន្ត​ដ៏​ទំនើប​នោះទេ ប៉ុន្តែ​វា​ជា​បន្ទប់​ស​ង្គ្រោ​ម​កំពូល​ទំនើប​របស់​រុស្ស៊ី​។​

​    ​បន្ទប់​សង្គ្រាម​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ធ្វើជា​មជ្ឈមណ្ឌល​សម្ងាត់​ជាតិ​របស់​យោធា​រុស្ស៊ី​ដែល​នឹង​ជួយ​សម្រួល​ដល់​សកម្មភាព​យោធា​រុស្ស៊ី​ជុំវិញ​ពិភពលោក ដោយ​រួមបញ្ចូល​ទាំង​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​និង​យុទ្ធសាស្ត្រ​ដាក់ពង្រាយ​នុយក្លេអ៊ែរ​។​

​    ​អគារ​នេះ​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​ប្រហាក់ប្រហែល​នឹង​តម្លៃ​មជ្ឈមណ្ឌល​បញ្ជាការ​យោធា​ជាតិ​សហរដ្ឋអាមេរិក (U.S. National Military Command Center) ដែល​ប្រើ​ដោយ​មន្ទីរ​បញ្ច​កោណ ប៉ុន្តែ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី​មួយ​បាន​សរសេរ​នៅលើ​ទំព័រមុខ​របស់ខ្លួន​ថា មជ្ឈមណ្ឌល​នេះ​បំពេញការងារ​មាន​ប្រសិទ្ធភាព​ជាង​អាមេរិក​ដល់​ទៅ​បី​ដង​ឯណោះ​។​

​    ​បន្ទប់​សង្គ្រាម ដែល​ត្រូវបាន​សាងសង់​ក្រោម​ដី​យ៉ាងរឹងមាំ​នេះ គឺ​ស្ថិត​ទល់មុខ​ទន្លេ​ម៉ូស្គូ ឆ្ងាយ​ពី​ទីលាន​ក្រហម​ប្រហែល ៣,២ គីឡូម៉ែត្រ​។​

​    ​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ ២០១៤ អគារ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការធ្វើ​ទំនើប​នីយកម្ម​នៃ​កងទ័ព​រុស្ស៊ី ទុក​សម្រាប់​ប្រធានាធិបតី និង​មេបញ្ជាការ​ជាន់ខ្ពស់​បញ្ជា​ប្រតិបត្តិការ​សឹក​ពី​រុស្ស៊ី​ចេញទៅ​ក្រៅប្រទេស​ដោយផ្ទាល់​តែម្តង​៕

 

adverise with khmeread
ប្រភព៖ washingtonpost

អ្នកនឹងចូលចិត្ត

មតិយោបល់