adverise with khmeread 13875100 1023163591131889 1974386246 n

ទិញ​កង់​ពី​យុវជន​មិន​ស្គាល់​អត្តសញ្ញាណ​ប៉ះចំ​កង់​ជប៉ុន​ដែល​បាន​បាត់​កន្លងមក យក​ប្រគល់​ទៅឱ្យ​សមត្ថកិច្ច ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ក្រោយពី​ទទួលបាន​ព័ត៌មាន​តាម​បណ្តេញ​សង្គម​ហ្វេ​សបុ​កថា ​មាន​បុរស​ជប៉ុន​ម្នាក់​បាត់​កង់ ហើយ​គាត់​ក៏បាន​ប្រគល់​កង់​មួយគ្រឿង​ដែល​បាន​ទិញ​ពី​ជន​មិន​ស្គាល់មុខ​មួយក្រុម​ឱ្យទៅ​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៦​នេះ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    ប៉ូលិស​និយាយថា បុរស​ដែលជា​អ្នកទទួល​ទិញ​កង់​មានឈ្មោះ លី ងួន អាយុ​៥០​ឆ្នាំ មុខរបរ​ជា​ចុងភៅ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្រុមទី​4 ភូមិ​ទ្ទ្រា​3 សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    គួររំលឹកថា បុរស​ជនជាតិ​ជប៉ុន​ម្នាក់ បាន​ជិះ​កង់​ចេញពី​ប្រទេស​របស់ខ្លួន ដោយបាន​ធ្វើដំណើរ​ឆ្លង​កាត់ ជាច្រើន​ប្រទេស​មកហើយ​មិន​ដែលមាន​បញ្ហា​អ្វី​កើតឡើង​នោះទេ​។ លុះ​ជិះ​កង់​មកដល់​ប្រទេស​កម្ពុជា បាន​ចត​នៅ​កន្លែង​ចំណត របស់​សណ្ឋាគារ​មួយកន្លែង ក្នុង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង៧​យប់​ថ្ងៃទី​១៨ កក្កដា។​ បន្ទាប់មកបុរសជនជាតិជប៉ុន បានតាមរកកង់គ្រប់ហាងលក់កង់ជជុះនៅទីក្រុងភ្នំពេញ។

    លុះ​នៅ​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ កក្កដា ពេល​លោក​ចេញមក ស្រាប់តែ​រក​កង់​មិនឃើញ ទើប​លោក​មក​ដាក់ពាក្យ​បណ្ដឹង​ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​។​

    សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​កង់​នេះ​ពិតជា​របស់​ជនជាតិ​ជប៉ុន ដែល​បាត់​នោះ ឥឡូវ​រកឃើញ​វិញ​ហើយ ពេលនេះ​កំពុង​រក្សាទុក​រង់ចាំ​ម្ចាស់​មក​ទទួលយក​ទៅវិញ៕

 

adverise with khmeread

មតិយោបល់