adverise with khmeread 13874635 267614430286344 321936292 n

ឃាត់​នារី​ម្នាក់​លួច​លុយ​ក្នុង​កាបូប​នៅ​ផ្សារលើ​ក្រុងព្រះសីហនុ​

    ព្រះសីហនុ ៖ នារី​ម្នាក់​ត្រូវ​ប៉ូលិស​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​នៅ​ម៉ោង០៨ ​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៣១​ កក្កដា​ ឆ្នាំ​២០១៦ នៅក្នុង​ផ្សារលើ​ក្រុងព្រះសីហនុ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​លុយ​ក្នុង​កាបូប​ជាង​៥​ម៉ឺន​រៀល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សៀក ពុធ​លី​ម៉ា ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​ក្រុងព្រះសីហនុ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ស៊យ ស្រី​ម៉ៅ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ​១៥ ឃុំ​សំបូរ​មាស ស្រុក​មុខកំពូល ខេត្តកណ្តាល។ ​វត្ថុតាង​ចាប់យក​បាន លុយ​ចំនួន ៥៥ ០០០៛​។​

    បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង កំពុង​បន្ត​និតិ​វិធី បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់