adverise with khmeread D48610eb 9bbf 435b a1f2 760104069183

ប្រពន្ធ​ស្លាប់ចោល​បន្សល់​កូន​៦​នាក់​ឱ្យ​ប្តី​មើល​...​ឥឡូវ​ប្តី​ស្លាប់​តាម​ប្រពន្ធ​ទៀត​...

    កណ្តាល ៖ មាន​ឈុត​ដ៏​កំសត់​មួយទៀត គឺ​បុរស​ម្នា​ក់បាន​ដេកស្លាប់​កាលពី​វេលា​ម៉ោង​៥ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣១ ​កក្កដា ​ឆ្នាំ​២០១៦​ នៅ​ចំណុច ផ្ទះ​ជនរងគ្រោះ​ភូមិ​ស្រែ​អ​ពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពី​ប្រពន្ធ​ស្លាប់ចោល​ទុកឱ្យ​ប្តី​ជា​អ្នក​មើ​កប​ន្ត  ឥឡូវ​ស្លាប់ចោល​កូន​៦​នាក់​ទៀត។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ហ៊​ន វន​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ ជនជាតិ​​ខ្មែរ​ មុខរបរកសិករ​ មានកូន​០៦​នាក់​ (ប្រុស​០៤​នាក់) ប្រពន្ធ​ស្លាប់​រយៈពេល​១០​ឆ្នាំ​ហើយ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ។​

    ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ បាន​ផឹកស្រា​ជាប្រចាំ មិន​ហូបបាយ​លុះ​នៅ​ព្រឹក​ថ្ងៃទី​៣១​ កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​០៥​ និង​៣០​នាទី​ព្រឹក កូន​ទៅ​ដាស់ ទើប​ដឹងថា​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ។ រួច​បានមក​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​ឈើទាល ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយ ប៉ុស្តិ៍អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ​ប្រចាំ​ឃុំ និង​សាច់ញាតិ​បាន​ចុះ​ធ្វើការ​ពិនិត្យ​សព​។

    ក្រោយពេល​ពិនិត្យ​ប៉ូលិស​បាន​បញ្ជាក់ថា នៅលើ​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ កត់សម្គាល់​ឡើយ។ ជនរងគ្រោះ​ស្លាប់​ដោយ​ខ្យល់គ ហើយបានប្រគល់​ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់