adverise with khmeread B924dd40 b0cb 4fdd 9981 ef59220d7cf9

ស្រីៗ​វ៉ៃ​បោចសក់​គ្នា​...​ប៉ូ​លិ​ឃាត់ខ្លួន​២​នាក់​លើ​៣​នាក់​

    កណ្តាល ៖ មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​កើតឡើង​នា​ថ្ងៃទី​៣១​ កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​នៅ​ចំណុច​ភូមិ​ទួល​ក្របៅ ​ឃុំ​គគីរ​ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បណ្តាលឱ្យ​របួស​ម្នាក់ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​២​នាក់​លើ​៣​នាក់​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ថា លីដា​ភេទ​ស្រី អាយុ​៣០​ឆ្នាំ​ ជនជាតិ​​ខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល របួស ពក​ក្បាល។​

    ចំណែក​ជនល្មើស​០៣​នាក់ ១.​ឈ្មោះ​ សូត្រ សាវឿន ភេទ​ស្រី ​អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ​(​ឃាត់ខ្លួន​), ២.​ឈ្មោះ​ ទិ​ត ដា​នី​ភេទ​ស្រី ​អាយុ​៣១​ឆ្នាំ​ ជនជាតិខ្មែរ  មុខរបរ​លក់ដូរ (​ឃាត់ខ្លួន​)​ និង​៣.​ឈ្មោះ ​ធី បញ្ញា ​ភេទ​ស្រី​ អាយុ​១១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ (​គេចខ្លួន​)។ អ្នក​ទាំង​០៣​នាក់ មាន​ទីលំនៅ​ភូមិ​ភូមិ​​ធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។ ​វត្ថុតាង​ចាប់យក​កៅអី​ជ័រ០១​ និង​ខូចខាត​ទូ​កញ្ជក់ ដាក់​បង្អែម​០១ និង​សម្ភារៈ​មួយចំនួន។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​ដូចខាងលើ​ជនរងគ្រោះ​ និង​ជនល្មើស​បាន​ឈ្លោះប្រកែក​គ្នា​ពី​រឿង​កន្លែង​លក់ដូរ​ជាប់​គ្នា ដោយ​ជនល្មើស​ឈ្មោះ ​សូត្រ សាវឿន ​ភេទ​ស្រី បាន​យក​កៅអី​ជ័រ ពណ៌​ក្រហម​ដាក់​ចូលមក កន្លែង​ជនរងគ្រោះ​លក់ដូរ ពេលនោះ​ជនរងគ្រោះ​ ក៏បាន​យក​ជើង​គាស់ កៅអី​ជ៏រ នោះ​ចេញ ភ្លាមនោះ​ជនល្មើស​ឈ្មោះ​ សូត្រ​ ​សាវឿន​ ភេទ​ស្រី​ ក៏បាន​ស្ទុះ​មក​វាយ​ជនរងគ្រោះ​ ដោយ​យក​កៅអី​ជ័យ អុក​ក្បាល​ជនរងគ្រោះ​ ហើយក៏​ប្រតាយប្រតប់​គ្នា​ទៅវិញទៅមក​។​

    ភ្លាមនោះ​ឈ្មោះ​ ទិ​ត ដា​នី ​ភេទ​ស្រី ​(​ប្អូនថ្លៃ សូត្រ សាវឿន​) និង​ឈ្មោះ ​ធី បញ្ញា​ ភេទ​ស្រី ​(​កូនបង្កើត សូត្រ សាវឿន​) បាននាំគ្នា​ព្រួត​វាយ​ជនរងគ្រោះ​បណ្ដាល​ឱ្យ​ដួល​ទៅលើ​ទូរ​កញ្ចក់ លក់​បង្អែម​ជនរងគ្រោះ​សន្លប់​នៅ​កន្លែងកើតហេតុ​ និង​បែក​ទូកញ្ចក់ ខូច​ទាំងស្រុង ក្រោយពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍​គគីរ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហៅ​ជនល្មើស​មក​សាកសួរ​និង​ឃាត់ខ្លួន ប​ញ្ចូ​ន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់