adverise with khmeread 17a2daa4 205e 41fc b100 2a57f1bdb4d7

លួច​ហើយ​ថា​មិនមែន​លួច​ទៀត​... ចោរ​ហើយ​ថា​មិនមែន​ចោរ​ទៀត​!

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៣១ ​កក្កដា​នេះ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​សណ្តោងរ៉ឺ​ម៉ក​នា​ថ្ងៃទី​២៩​ កក្កដា​ ឆ្នាំ២០១៦​ ម៉ោង​១ ​និង​២០​នាទី​រសៀល នៅ​ចំណុច​ផ្សារ​តាខ្មៅ​ថ្មី ភូមិ​ដើម​មៀន​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស្រ៊ុន សោភា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​លក់​បន្លែ ទីលំនៅ​ភូម​ស្វាយ​ប្រទាល ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​។​ សម្ភារៈ​បាត់បង់ ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​០១​គ្រឿង ម៉ាក ​HONDA C១២៥ ​ពណ៌​ខ្មៅ សេរី​២០០៦ ​មិន​ចាំស្លាកលេខ​។​

    ចំណែក​ជនល្មើសម្នាក់​ឈ្មោះ​ ម៉ៅ ភឿន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ទីលំនៅ​ស្នាក់នៅ មិន​ពិតប្រាកដ ស្រុកកំណើត ភូមិ​ក្បាលពោធិ ឃុំ​សំបួរ ស្រុក​ទ្រាំង​ ខេត្តតាកែវ មុខរបរ​មិ​ពិតប្រាកដ​ (​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា កាលពី​វេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​យក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​បន្លែ​របស់ខ្លួន ចត​ទុកចោល​នៅ​កន្លែងកើតហេតុ​ខាងលើ​ដោយ​ពុំបាន​ចាក់​សោក​ទេ រួចហើយ​ក៏បាន​នាំគ្នា​ចូលទៅ​ហូបបាយ​នៅក្នុង​ផ្សារ​ក្រោយពេល​ហូបបាយ​រួច​បាន​ដើរ​មករក​ម៉ូតូ​វិញ​ស្រាប់តែ​បាត់​។​

    លុះដល់​ថ្ងៃទី​៣១ ​ខែ​ឆ្នាំ​ដដែល​ជនរងគ្រោះ ​ក៏បាន​រកឃើញ​កន្ទុយរ៉ឺ​ម៉ក​របស់ខ្លួន ត្រូវបាន​ជនល្មើស​យកទៅ​ប្លុង​ចោល​នៅក្បែរ​ចេ​តិយ ចំហៀង​ខាងជើង​វត្ត​តា​ក្របៅ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើម​មៀន ខេត្តកណ្តាល ហើយ​គាត់​បាន​សួរនាំ​ប្រជាជន​នៅ​ទីនោះ​ថា​៖ ឃើញ​ជនល្មើស​ខាងលើ​ជា​អ្នកជិះ​មក ទើប​គាត់​និង​ប្រជាជន​បាននាំគ្នា​តាម​រកឃើញ​ជនល្មើស ហើយ​បាន​ឃាត់ខ្លួន​ប្រគល់ជូន​ប៉ូលិស​ប៉ុស្តិ៍​ដើម​មៀន។

    ចំណែកឯ កន្ទុយរ៉ឺ​ម៉ក គាត់​មិនបាន​ប្រគល់ជូន​សមត្ថ​កិច្ច​ទេ​គឺ​គាត់​បាន​ឱ្យ​បងប្អូន​របស់គាត់​ដឹក​ទៅផ្ទះ​មុន​បាត់ទៅហើយ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​ពុំបាន​ឆ្លើយ​សារភាពថា​ខ្លួន​ជា​អ្នក​លួច​ឡើយ គឺ​ខ្លួន​គ្រាន់តែ​បាន​ជិះ​ម៉ូតូរ៉ឺ​ម៉ក​នោះ​ជាមួយ​ជន​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ប៉ុណ្ណោះ​ចំពោះ​គ្រឿងញៀន​វិញ​ខ្លួន​មិនដែល​ប្រើប្រាស់​ទេ​។​

    ឥឡូវ​ជនល្មើស​ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់