adverise with khmeread 4b921e85 0a5f 4339 9a01 2f05a4c494fc

ឃាត់​ស្ត្រី​ម្នាក់​ជាប់ចោទ​ពីបទ​កត់​កន្ទុយ​លេខឆ្នោត​យួន​

    កណ្តាល ៖ ស្ត្រី​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ពីបទ​បើក​កត់​ល្បែង​ស៊ីសង​កន្ទុយ​លេខឆ្នោត​យួន​នា​ថៃ្ង​ទី​៣១ ​កក្កដា​ ឆ្នាំ​២០១៦ វេលា​ម៉ោង២ ​និង​៥០​នាទី រសៀល​នៅ​ចំណុច​ផ្សារ​បែក​ចាន ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​ណ្ដា​ល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ទឹ​ត្យ សំណាង​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខ​បរ​លក់​បាយ​ និង​ (​កត់​កន្ទុយលេខ​) នៅ​ភូមិ​ត្រពាំង​ក្រ​សាង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្ដាល។ ​វត្ថុតាង​ចាប់យក​៖ ១.​ក្រដាស់​កត់​រួច ០៣​ដុំ​, ២.​ទូរ​ស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​០១​គ្រឿង​, ៣.​សៀវភៅ​កត់​លេខ​ប្រចាំ​ថៃ្ង​០២​ក្បាល​, ៤.​សៀវភៅ​សុបិន​០១​ក្បាល​, ៥.​ប៉ិច​ចំនួន​០២​ដើម​, ៦.​លុយ​រៀល​ចំនួន​២០.៥០០​រៀល​, ៧.​ម៉ាស៊ី​ន​គិត​លេខ​០១​គ្រឿង​, ៨.​កន្ត្រ​ជ័រ​ខៀវ​ចំនួន​០១​ និង​៩.​ក្រដាស់​កា​បោ​ន​០១​សន្លឹក​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍​បែក​ចាន​ បានទទួល​ព័ត៌មាន​ទីតាំង​លេងល្បែង​កន្ទុយលេខ កម្លាំង​អន្តរាគមន៍​បាន​ចុះ​សហការ បង្ក្រាប​តែម្តង។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ថា​ខ្លួន​ពិតជា​បាន​កត់​កន្ទុយលេខ​យក​ទៅឱ្យ​មេ​ឈ្មោះ ​ហៀ​ង ​ភេទ​ស្រី ស្នាក់នៅ​ភូមិ​បែក​ចាន។

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់