adverise with khmeread 88b356a2 2072 40d8 b57a 2f20da408a35

លង់ទឹក​ពី​ខេត្តកំពង់ចាម​...​រកឃើញ​សព​នៅ​ខេត្តកណ្តាល​

    កណ្តាល ៖ សព​បុរស​ម្នាក់​ត្រូវបាន​គេ ប្រទះឃើញ​សាកសព អណ្តែត​ទឹក​នា​ថ្ងៃទី៣១ ​កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​២​រសៀល​នៅ​ចំណុច​មាត់ទន្លេ​មេគង្គ  ភូមិ​ព្រែ​កតា​បែន ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និ​យា​ថា ជនរងគ្រោះ ឈ្មោះ ធី ធួ​ក ភេទ​ប្រុស អាយុ៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ​ទូកដ មាន​ទី​លំនៅ​ភូមិ​ផ្សារ​ថ្មី ឃុំ​ពាម​ប្រ​ផ្នួស ស្រុក​កោះសូទិន ខេត្តកំពង់ចាម (​ស្លាប់​)។​

    ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ​ជា​កម្មករទូកដ ឆ្លងទន្លេ​មេគង្គ ពី​ភូមិ​កោះសូទិន ​ឃុំកោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម ឆ្លងទៅ ភូមិ​ផ្សារ​ថ្មី​ឃុំ​ពាម​ប្រ​ផ្នួស ស្រុក​កោះសូទិន ខេត្តកំពង់ចាម។​

    នៅ​ពី​ថ្ងៃទី២៩​ កក្កដា ​ឆ្នាំ​២០១៦ ម៉ោង១២​ ជនរងគ្រោះ​បាន​បើក​ទូកដ ពី​ភូមិ​កោះសូទិន​ឆ្លង​មក​ភូមិ​ផ្សារ​ថ្មី ឃុំ​ពាម​ប្រ​ផ្នួស ស្រុក​កោះសូទិន ពេល​ទូកដ បើក​ចេញពី​ច្រាំង​បាន​ចម្ងាយ ប្រហែល​ជាង​៣០​ម៉ែត្រ ជនរងគ្រោះ​ដែលមាន​សភាព ស្រវឹងស្រា ដែល​ឈរ​នៅលើ​ក្បាល​ទូកដ​បាន​ធ្លាក់​ទឹកទន្លេមេគង្គ បណ្តាល​ឱ្យ​លង់ទឹក​តែម្តង​។​

    រហូតដល់​ថ្ងៃទី​៣១ ​កក្កដា ​ឆ្នាំ​២០១៦ ម៉ោង​១៤​សាកសព បាន​អណ្តែត​ទឹក​មក​ទើរ​នៅ​កំពង់ទឹក​ឈ្មោះ​ សឿង នៅ ភូមិ​ព្រែ​កតា​បែន ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ក្រុមគ្រួសារ បាន​តាម​រកឃើញ។

    ក្រោយពី​សមត្ថកិច្ច​ជំនាញ បាន​ពិនិត្យ​យ៉ាង​ម៉ត់​ហ្មត់ ពុំមាន​ស្លាកស្នាម​អ្វី​គួរកត់សំគាល់​ឡើយ​។ បើតាម​ការសន្និដ្ឋាន​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់