adverise with khmeread Untitled 1

ទាំងនេះ​ជា​អ្វីដែល​នឹង​កើតឡើង​ចំពោះ​រាងកាយ ប្រសិនបើ​ពិសា​ស្ពៃ​ចិន​រាល់ថ្ងៃ​

    ​ពិសា​ស្ពៃ​ចិន ឬ​ខិ​ន​ឆាយ​ធំ (Celery) ច្រើន​អាច​នាំមក​នូវ​ការផ្លាស់ប្តូរ​វិជ្ជមាន​ច្រើន​ចំពោះ​រាងកាយ​របស់​អ្នក​។ ជាក់ស្តែង​ការសិក្សា​ជាច្រើន​បានបង្ហាញ​ថា ការទទួល​ស្ពៃ​ចិន​រាល់ថ្ងៃ​អាចជួយ​ការពារ​និង​ពង្រឹង​ភ្នែក ជួយ​ឱ្យ​ភ្នែក​មើល​កាន់តែច្បាស់ ហើយ​ថែមទាំង​ធ្វើឱ្យ​កែវភ្នែក​ភ្លឺ​ថ្លា​ល្អ​ថែម​ទៀតផង​។ លើសពីនេះ​ទៀត វា​ជួយ​ឱ្យ​អ្នកមាន​ទឹកមុខ​ស្រស់បស់ និង​មើលទៅ​ក្មេង​ជាង​វ័យ​។ ក្រៅពីនេះ វា​នៅ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដូចខាងក្រោម​៖

​    ​១. ប្រឆាំង​រលាក​៖ ព្រោះស្ពៃ​ចិន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ដើម្បី​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី ដែលជា​អ្នកបង្ក​មហារីក​នោះ​។ 
​    ​២. ការពារ​និង​ជួសជុល​កោសិកា​៖ ព្រោះស្ពៃ​ចិន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន K និង​សារធាតុ Lunularin​។​
​    ​៣. ជួយ​រក្សា​តុល្យភាព​សីតុណ្ហភាព​រាងកាយ​៖ ដោយសារ​ស្ពៃ​នេះ​មាន​ជាតិ​ទឹក និង​អេឡិចត្រូលីត​ខ្ពស់​។ 
​    ​៤. ជួយ​ឱ្យ​ដំបៅ​ឆាប់​ជា​
​    ​៥. ជួយ​ទប់ស្កាត់​ជំងឺ​ផ្លូវ​បង្ហូរទឹក​ម៉ូ​ត្រ​
​    ​៦. ជួយ​សម្រក​ទម្ងន់​៕

 

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់