1

កុំ​ច្រឡំ​សណ្ឋាគារ​ប្រណិត​! នេះ​ជា​គុក​សម្រាប់​ស្តេចត្រាញ់​គ្រឿងញៀន មាន​ម៉ាស៊ីនត្រជាក់​ទុក​ស្អំ​សាច់​ទៀត​

    ​BBC News បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ទី ៣១ កក្កដា ថា គុក​នៅ​ប៉ា​រ៉ា​ហ្គា​យ​នេះ​មើលទៅ​ដូច​សណ្ឋាគារ ដែលមាន​បន្ទប់​សន្និសីទ បណ្តា​ល័យ បន្ទប់ទឹក​កាលី​ប និង​ផ្ទះបាយ​ទំនើប​។ 

​    ​ដោយ​ទុក​សម្រាប់​ឃុំខ្លួន​ស្តេចត្រាញ់​គ្រឿងញៀន​សញ្ជាតិ​ប្រេ​ស៊ី​ល​ឈ្មោះ Jarvis Chimenes Pavao គុក​ទំនើប​ដែលមាន​ឈ្មោះថា Tacumbu Prison មាន​ម៉ាស៊ីនត្រជាក់ ទូរទស្សន​ប្លា​ស្មា​អេក្រង់​ធំ កន្លែង​ហាត់ប្រាណ និង បណ្តុំ DVD ជាច្រើន​។ 

​     ប៉ុន្តែ​ជីវិត​ប្រកបដោយ​ភាព​ស្រណុក​ស្រួល​របស់ Pavao ឥឡូវ​បានបញ្ចប់​ហើយ បន្ទាប់ពី​ប៉ូលិស​បានដឹងថា​រូបគេ​មាន​ផែន​ការប្រើ​គ្រឿងផ្ទុះ​ដើម្បី​ទម្លាយ​ប្រហោង​ជញ្ជាំង​រត់គេចខ្លួន​។ 

​    ​បន្ទាប់ពី​ផ្ទេរ Pavao ទៅ​គុក​ពិសេស​រួចមក អ្នកទោស​ក្នុង​គុក​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា អ្នកទោស​ណា​ដែល​ចង់​ជួល​បន្ទប់​គុក​ដ៏​ពិសេស​នេះ ត្រូវ​បង់ ៦០០ ដុល្លារ​ក្នុង​មួយខែ​ដល់ Pavao៕ 

ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់