adverise with khmeread Fruit peel

នេះ​ជា​មូលហេតុ​ដែល​អ្នក​មិនគួរ​បោះចោល​សំបក​ក្រូច និង​សំបកចេក​ទេ

    ​សំបក​ផ្លែឈើ​ខ្លះ​មាន​សារធាតុចិញ្ចឹម​មិនគួរ​ឱ្យ​ជឿ​ក្នុង​ពិភពលោក​នេះ​។ មនុស្ស​ជាច្រើន​បាន​ប្រើ​សំបកចេក​និង​ក្រូច ជំនួស​ឱ្យ​ឱសថ​និង​យកទៅ​ប្រើ​ក្នុង​របៀប​ផ្សេងទៀត ដែល​មនុស្ស​តិចតួច​បា​ន​ដឹង​អំពី​រឿងនេះ​។ ពេល​ក្រោយ​អ្នក​ប្រហែលជា​មិន​បោះចោល​វា​ទៀត​ទេ បន្ទាប់ពី​អាន​អត្ថបទ​មួយ​នេះ​។​

​    ​* សំបក​ក្រូច​
​    ​- ប្រើ​សម្រាប់​កាត់បន្ថយ​ពិស​ពេល​សត្វល្អិត​ទិច​ឬ​ខាំ ។​
​    ​- ជំរុញ​ដល់​ការរំលាយ​អាហារ (​យក​សំបក​ក្រូច​មួយ​ចំណិត​តូច​កិន​ឱ្យ​ម៉ដ្ឋ​រួច​ផឹក​ជាមួយ​ទឹក​)​។​
​    ​- បំបាត់​ខ្លាញ់​ក្បាលពោះ (​យក​សំបក​ក្រូច​មួយ​ចំណិត​តូច​កិន​ឱ្យ​ម៉ដ្ឋ​រួច​ផឹក​ជាមួយ​ទឹក​)​។​
​    ​- ជួយ​លុបបំបាត់​ឧស្ម័ន​ពុល​ក្នុង​ពោះវៀន ក្រហាយ​ទ្រូង ក្អួត បំបាត់​អាស៊ីត​ក្នុង​ក្រពះ (​ពិសា​តាម​ក្បួន​ខាងលើ​)​។​
​    ​- ជួយ​ដល់​ផ្លូវដង្ហើម បំបាត់​ក្អក និង​ជំងឺហឺត (​ច្របាច់​ទឹក​ពី​សំបក​ក្រូច​ហើយ​ហិត​វា​)​។​
​    ​- ជួយ​កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្ត្រេ​រ៉ុល និង​ទ្រី​គ្លី​សេរី (​ពិសា​តាម​ក្បួន​ខាងលើ​)​។​
​    ​- ប្រឆាំងនឹង​ជំងឺមហារីក​ពោះវៀនធំ និង​ជំងឺ​ពុក​ឆ្អឹង (​ពិសា​តាម​ក្បួន​ខាងលើ​)​។​
​    ​- សម្រាប់​អ្នកមាន​ស្បែក​ខ្លាញ់​ធ្វើឱ្យ​ស្បែក​រលោង​និង​ទន់ (​យក​សំបក​ក្រូច​ជូត​)​។​
​    ​- សំបក​ក្រូច​ស្ងួត​ប្រើ​សម្រាប់​លុបបំបាត់​កោសិកា​ងាប់ និង​មុន​ក្បាល​ខ្មៅ និង​ធ្វើឱ្យ​កោសិកា​ថ្មី​លូតលាស់​។​
​    ​- បំបាត់​អាចម៍រុយ និង​ស្នាម​ជាំ (​យក​សំបក​ក្រូច​ត្រដុស​)​។​
​    ​- បង្ការ​រលាក បង្ការ​បាក់តេរី និង​ប្រឆាំងនឹង​មេរោគ​ផ្សិត និង​ល្អ​បំផុត​សម្រាប់​ប្រឆាំងនឹង​មុន (​ជូត​នឹង​សំបក​វា​)​។​

​    ​* សំបកចេក​
​    ​- សម្រាប់​បន្សុទ្ធ​ទឹក​
​    ​- សត្វល្អិត​ទិច ឬ​ខាំ​
​    ​- ត្រដុស​ចេក​ធ្វើឱ្យ​ស្បែក​រលោង និង​កាត់បន្ថយ​រមាស់​
​    ​- ដុសធ្មេញ​នឹងធ្វើ​ឱ្យ​ធ្មេញ​ស​
​    ​- បំបាត់​ស្នាម​ជាំ ដោយ​ត្រដុស​លើ​មុខ​
​    ​- កម្ចាត់​ឫស ដោយ​ត្រដុស​នឹង​សំបកចេក​ផ្នែក​ខាងក្នុង​
​    ​- ត្រដុស​ពេល​រលាត់ស្បែក ឬ​ឆ្កូត​សាច់​
​    ​- ត្រដុះ​លើ​មុខ​បំបាត់​មុន កាត់បន្ថយ​ការ​រលាក​
​    ​- បំបាត់ ស្បែក​ក្រហម កន្ទួល​រមាស់​
​    ​- ត្រដុស​ថ្ងាស​បំបាត់​ឈឺក្បាល​
​    ​- បំបាត់​ស្នាម​ជ្រួញ​
​    ​- ខាត់​ស្បែកជើង ក្រណាត់​ស្បែក និង​គ្រឿងប្រាក់​ឱ្យ​ភ្លឺ​៕

adverise with khmeread
ប្រភព៖ naturalcuresplanet

អ្នកនឹងចូលចិត្ត

មតិយោបល់