adverise with khmeread Index

ខ្សែបម្រើ Jack Wilshere ត្រៀម​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal បើទោះជា​ឧស្សាហ៍​របួស​ក៏ដោយ​

លោកគ្រូ​បង្វឹក Arsene Wenger បាន​បង្ហើប​ប្រាប់ថា ក្រុម Arsenal នឹងធ្វើ​ការផ្តល់​កុងត្រា​ថ្មី​ដល់​កីឡាករ Wilshere បើទោះជា​ខ្សែបម្រើ​វ័យក្មេង​រូបនេះ មិនទាន់បាន​ប៉ះបាល់​មួយ​ជើង​នៅក្នុង​រដូវ​កាល​នេះ​ក៏ដោយ ដោយសារ​បញ្ហា​របួស​កែងជើង​រ៉ាំរ៉ៃ​។​

​ការវិលត្រឡប់​របស់​រូបគេ​ត្រូវបាន​ពន្យារពេល​មួយខែ​ទៀត​ដោយសារ​បញ្ហា​របួស​ដដែលៗ ហើយ​ត្រូវបាន​រំពឹងថា​នឹង​វិលត្រឡប់​មកវិញ​នៅ​ចុងខែ​កុម្ភៈ​ឆ្នាំ​ថ្មី​នេះ​។ ខ្សែបម្រើ​របស់​អង់គ្លេស​រូបនេះ​ទើបតែ​លេង​បាន ៥៧ ប្រកួត​ក្នុង​រយៈពេល​ពី​រដូវ​កាល​កន្លះ​ឲ្យ​ក្រុម​កាំភ្លើង​ធំ ប៉ុន្តែ​លោក Wenger នៅតែមាន​ជំនឿ​លើ​កីឡាករ Wilshere​។​

​គ្រូបង្វឹក​ក្រុម Arsenal រូបនេះ​បាន​និយាយ​លើកទឹកចិត្ត​ខ្សែបម្រើ​របស់គាត់​ថា "​គាត់​ចាប់ផ្តើម​លេង​បាល់​តាំងពី​អាយុ ១៧ ឆ្នាំ ហើយ​លេង​គ្រប់ការ​ប្រកួត ប៉ុន្តែ​រំពេច​នោះ​អ្វីៗ​ត្រូវបាន​បញ្ឈប់​។ ខ្ញុំ​ជឿថា​បញ្ហា​របួស​ទាំងនេះ​នឹងធ្វើ​ឲ្យ​រូបគេ​កាន់តែខ្លាំង​ពេល​ត្រឡប់មកវិញ​៕

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

មតិយោបល់