adverise with khmeread 1

យូរណាស់​ទើប​ដឹង​! នេះ​ជា​វិធី​រក្សា​រសជាតិ​ពោតហាវ៉ៃ​ឱ្យនៅតែ​ផ្អែម​បានយូរ​ខែ​

    ​ប្រសិនបើ​អ្នក​ចង់​ញាំ​ពោត​នៅ​ថ្ងៃ​បន្ទាប់ រុំ​ពោត​ក្នុង​ថង់​ក្រដាស​សើម បន្ទាប់មក​ទុក​វា​នៅក្នុង​នៅក្នុង​ថង់​ប្លា​ស្ទិ​ច និង​ទុក​វា​ក្នុង​ទូទឹកកក រហូតដល់​ពេលណា​ដែល​អ្នក​ចង់​ញាំ​វា​ម្តងទៀត​។​

​    ​ប្រសិនបើ​អ្នក​ចង់ទុក​ពោត​ពេញ​មួយថ្ងៃ មួយ​សប្ដាហ៍ ឬក៏​មួយខែ ស្ងោរ​ពោត​នោះ ៥ នាទី​ក្នុង​ទឹក​កំពុងពុះ បន្ទាប់មក​ស្រង់​វា​ភ្លាមៗ​ដាក់​ក្នុង​ទឹកកក​។ បន្ទាប់មកទៀត​ស្រង់​វា​ចេញពី​ទឹកកក ដាក់​លើ​ចាន​មាន​ក្រណាត់​ស្អាត​ដើម្បី​ស​ម្ងួ​តវា​។ ចុងក្រោយ​គឺ​ដាក់​វា​ក្នុង​ថង់​ប្លា​ស្ទិ​ចមួយ (​កុំ​ឱ្យមាន​ខ្យល់​ក្នុង​ថង់​នោះ​) បិទមាត់​ថង់​ប្លា​ស្ទិ​ច និង​ទុក​វា​ក្នុង​ទូទឹកកក​។ ធ្វើបែបនេះ​អាច​រក្សា​ពោត​ឱ្យនៅតែ​ផ្អែម​និង​មិន​ខូច​រហូតដល់ ៦ ខែ​ឯណោះ​៕

 

adverise with khmeread
ប្រភព៖ America's Test Kitchen

អ្នកនឹងចូលចិត្ត

មតិយោបល់