adverise with khmeread 0

តើ​អ្នកមាន​ខ្លាញ់​ក្បាលពោះ​ហួសប្រមាណ​មែន​ទេ​? នេះ​ជា​វិធី​កម្ចាត់​វា​

    ​សំណួរ​អំពី​របៀប​កម្ចាត់​ខ្លាញ់​ក្បាលពោះ​ហួសប្រមាណ​គឺ​និយម​សួរ​ញឹកញាប់​ណាស់​សព្វថ្ងៃនេះ​។ មនុស្ស​បាន​ព្យាយាម​ធ្វើ​គ្រប់​វិធី ប៉ុន្តែ​នៅតែ​មិនអាច​ជួយ​បាន​។ ប្រសិនបើ​អា​វ៉ង់​ហើយ​នៅតែ​មិនអាច​កម្ចាត់​ខ្លាញ់​ក្បាលពោះ​បាន​ទៀត អ្នក​ចាំបាច់​ត្រូវតែ​រក​វិធី​ថ្មី តែ​មិន​បានន័យថា​ត្រូវ​វះកាត់​នោះឡើយ ដោយ​គ្រាន់តែ​ធ្វើតាម​ការណែនាំ​ដូចខាងក្រោម​នេះ​ទៅ​គឺជា​ការ​ស្រេច​៖

​    ​១. ចៀសវាង​លំ​ហាត់ប្រាណ​ប្រភេទ CRUNCH 
​    ​ទោះបី​ហាត់ប្រាណ​ប្រភេទ​នេះ​ជួយ​ពង្រឹង​សាច់ដុំ​ក្បាលពោះ ក៏ប៉ុន្តែ​វា​មិន​អាចជួយ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​បាន​នោះទេ​។ ជាការ​ពិត វា​បានត្រឹមតែ​ធ្វើឱ្យ​លោកអ្នក​ខាត​ពេល និង​ការប្រឹងប្រែង​តែប៉ុណ្ណោះ​។ វា​ក៏​អាចធ្វើឱ្យ​អ្នក​ឈឺ​ខ្នង ឈឺ​ក និង​រោយ​ស្មា​ផងដែរ​។ 

​    ​២. ត្រូវ​ធ្វើឱ្យ​រាងកាយ​រឹងមាំ​
​    ​ត្រូវ​ហាត់ប្រាណ​ដែល​ពង្រឹង​សាច់ដុំ ពីរ​ប្រភេទ​នេះ​វិញ គឺ Squat និង Deadlift ដើម្បី​ជំរុញ​ដល់​ការ​សម្រក​ទម្ងន់​។  

​    ​* លំ​ហាត់ប្រាណ​ប្រភេទ  Squat 

​    ​* លំ​ហាត់ប្រាណ​ប្រភេទ Deadlift

​    ​៣. ទទួលទាន​របប​អាហារ​ដែលមាន​សុខភាព​ល្អ​
​    ​ទោះបី​ហាត់ប្រាណ​តាមរបៀប​ត្រឹមត្រូវ​ក៏​មិនអាច​សម្រក​ខ្លាញ់​ក្បាលពោះ​បាន​ងាយៗ​នោះដែរ ដរាបណា​លោកអ្នក​មិនបាន​ទទួលទាន​អាហារ​ដែល​ល្អ​ដល់​សុខភាព​។ ដូច្នេះហើយ លោកអ្នក​ត្រូវ​បញ្ឈប់​ការទទួល​ទាន​អាហារ​កែច្នៃ និង​ងាក​មក​បំពេញ​រាងកាយ​ជាមួយ​ជាតិ​ប្រូតេអ៊ីន (​ស៊ុត និង​គ្រាប់​ធុញ្ញ​ជាតិ​) បន្លែ ផ្លែឈើ ខ្លាញ់ត្រី និង​កាបូន​អ៊ី​ដ្រា​ត (​អាហារ​ធ្វើ​ពី​ស្រូវ​សាឡី​) ជំនួស​វិញ​៕

adverise with khmeread
ប្រភព៖ healthylifeidea

អ្នកនឹងចូលចិត្ត

មតិយោបល់