adverise with khmeread 1

៨ វិធី​ជួយ​ឱ្យ​បុរស​ឆក់​បាន​បេះដូង​នារី ដោយ​មិនចាំបាច់​និយាយ​ទៅរក​នាង​សូម្បី​មួយ​ម៉ាត់​

    ​លោក​បណ្ឌិត Joel Wade អ្នកជំនាញ​ចិត្តសាស្ត្រ​នៅ​សាកលវិទ្យាល័យ Bucknell University បាន​និយាយថា វិធី​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ឆក់យក​បេះដូង​នារីៗ មិនមែន​តាមរយៈ​ពាក្យ​សម្តី​នោះទេ តែ​តាមរយៈ​ភាសា​កាយវិការ​។ 

​    ​១. អង្គុយ​បើក​ស្មា​ឱ្យ​ទូលាយ​ឱ្យ​មើលទៅ​សមជា​បុរស​ពោរពេញ​ដោយ​ជំនឿ​ជាក់​។ នារីៗ​មើលឃើញ​កាយវិការ​បែបនេះ​ជា​ភាព​ទាក់ទាញ​មួយ ព្រោះ​វា​ជា​សញ្ញា​បង្ហាញថា​បុរស​នោះ​មាន​ជំនឿ​ជាក់​ខ្លាំង និង ក្លាហាន​សមជា​បុរស​ពិតៗ​។ 

​    ​២. មិន​ក្រពាត់ដៃ​។ យោងតាម​ការសិក្សា​អំពី​ឥរិយាបថ និង​ការវិវត្ត​របស់​ឥរិយាបថ  Evolution and Human Behavior នារីៗ​យល់ឃើញថា​បុរស​ដែល​មិន​ចូលចិត្ត​ក្រពាត់ដៃ មើលទៅ​មាន​ភាព​ទាក់ទាញ ស្វាហាប់ និង​គួរឱ្យ​ចង់​នែបនិត្យ​។ បុរស​បើ​ឈរ ឬ​អង្គុយ គួរ​ដាក់​ដៃ​ច្រត់​ចង្កេះ និង​លើក​ស្មា​ឱ្យ​ខ្ពស់ ហើយ​ជើង​ត្រូវ​កន្ធែក​បន្តិច​។ 

​    ​៣. ត្រូវ​ញញឹម​ដាក់​នាង ពេល​នាង​ក្រឡេកមើល​មក​អ្នក​។ នារីៗ​ស្អប់​បំផុត​បុរស​ណា​ធ្វើ​មុខមាំ និង​មុខ​ក្រ​ម៉ូ​វ​។ 

​    ​៤. ទះ​ស្មា ឬ​ដា​ក់ដៃ​លើ​ស្មា​មិត្តភក្តិ​ប្រុស​របស់​អ្នក​។ វា​ជា​សញ្ញា​បង្ហាញថា អ្នកជា​មនុស្ស​គួរ​ជាទី​ពឹងពាក់​ចំពោះ​មិត្តភក្តិ​គ្រប់រូប​របស់​អ្នក ហើយ​នាង​ត្រូវការ​បំផុត​គឺ​បុរស​ណា​ដែល​អាច​ពឹង​ពាក់បាន​បែបនេះ​។​

​    ​៥. បី​បួន​នាទី​ម្តង អ្នក​គួរ​យកដៃ​អង្អែល​ចង្កា ឬ​ត្រដុស​ចង្កា​។ យោងតាម​លោក​បណ្ឌិត Wade សកម្មភាព​បែបនេះ​ឆក់យក​បេះដូង​នារី​លឿន​ដូច​ព្រួញ ដោយសារ​សកម្មភាព​បែ​ប​នេះ​មើលទៅ​មាន​ភាព​ទាក់ទាញ​បំផុត​ក្នុង​ក្រសែភ្នែក​នារី​។​

​    ​៦. ធ្វើ​ត្រាប់​កាយវិការ​តាម​នាង​។ ពេល​នាង​លើក​កែវ​ផឹកទឹក អ្នក​គួរ​លើក​កែវ​ផឹកទឹក​តាម​នាង​ដែរ​។ ប៉ុន្តែ​លោក Wade  និយាយថា កុំ​ធ្វើ​ត្រាប់​តាម​នាង​ញឹក​ពេក ឬ ធ្វើ​ដំណាល​នាង​ខ្លាំងពេក​។ ឧទាហរណ៍ បើ​នាង​លើក​កែវ​ផឹកទឹក ចាំ​នាង​ដាក់​កែវ​ចុះ សឹម​អ្នក​លើក​កែវ​មក​ផឹក​។ 

​    ​៧. ឧស្សាហ៍​សម្លឹង​ឱ្យចំ​កែវភ្នែក​នាង​។ លោក Wade និយាយថា ការដែល​អ្នក​ឧស្សាហ៍​សម្លឹង​ឱ្យចំ​កែវភ្នែក​នាង នាង​នឹង​កាន់តែ​ឆាប់​បាក់​លោម​លង់​ស្នេហ៍​អ្នក​។​

​    ​៨. រង់ចាំ​សញ្ញា​ពី​នាង​វិញ​។ ប្រសិនបើ​អ្នកអនុវត្ត​វិធី​ទាំង ៧ ខាងលើ​បាន​ត្រឹមត្រូវ នាង​នឹង​បង្ហាញ​សញ្ញា​ចាប់អារម្មណ៍​មកលើ​អ្នក​វិញ​។ អ្នក​អាច​សង្កេតមើល​ចិញ្ចើម​របស់​នាង ប្រសិនបើ​នាង​លើក​ចិញ្ចើម​ម្ចា​ង និង​សម្លឹងមើល​មក​អ្នក នោះ​បានន័យថា​នាង​ចាប់អារម្មណ៍​នឹង​អ្នក​ហើយ​៕

adverise with khmeread
ប្រភព៖ menshealth

អ្នកនឹងចូលចិត្ត

មតិយោបល់